នយោបាយ

លោក សម រង្ស៊ីថា ប៉ុន្មានម៉ោងទៀត នឹងហោះពីប៉ារីស មកបាងកក

ភ្នំពេញ ៖ តាមរយៈរូបភាពមួយសន្លឹក លោកសម រង្ស៊ី បានបង្ហាញពីសកម្មភាព នៃការរៀបចំឥវ៉ាន់ ដាក់វ៉ាលី ត្រៀមត្រឡប់មកកម្ពុជាវិញ ។

លោកបានអះអាងថា “ប៉ុន្មានម៉ោងខាងមុខនេះ រៀបចំឡើងយន្តហោះ ពីទីក្រុងប៉ារីស ទៅទីក្រុងបាងកក” ។ នេះបើតាមលោកបង្ហាញ ក្នុងហ្វេសប៊ុក នាប៉ុន្មាននាទីមុន នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោកថា លោកបានផ្តល់បទសម្ភាសន៍ ឲ្យភ្នាក់ងារសារព័ត៌មានអន្តរជាតិ Reuters ដែលបន្ទាប់មកភ្លាម បានចុះផ្សាយអត្ថបទ មានចំណងជើង “ទោះជាប្រឈមការចាប់ខ្លួនយ៉ាងណា នៅប្រទេសកម្ពុជា ក៏លោក សម រង្ស៊ី នៅតែប្តេជ្ញាវិលត្រឡប់ ទៅស្រុកកំណើតរបស់លោកវិញ”៕

To Top