នយោបាយ

លោក កឹម សុខា ពុំបានដឹង ឬគាំទ្រ ចំពោះដំណើរ មាតុភូមិនិវត្ត លោក សម រង្ស៊ី

ភ្នំពេញ ៖ ក្រុមលោក កឹម សុខា បានស្នើទៅក្រុមលោក សម រង្ស៊ី កុំយកមេខ្លួនទៅផ្សារ ភ្ជាប់ជាមួយលោក សម រង្ស៊ី ក្នុងករណីដំណើរមាតុភូមិនិវត្ត នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ ព្រោះលោក កឹម សុខា មិនបានដឹងលឺ អំពីរឿងនេះឡើយ ។

លោក មុត ចន្ថា ដែលជាមនុស្សជំនិត របស់លោក កឹម សុខា បានលើកឡើងកាលពីពេលថ្មីៗនេះថា កុំបង្កើតរឿងអយុត្តិធម៌! ហេតុអ្វីលោកស្រី មូរ សុខហួរ បង្ហោះរូបភាពចាប់ដៃ រវាងលោក កឹម សុខា និង សម រង្ស៊ី ដោយភ្ជាប់ជាមួយផែនការ មាតុភូមិនិវត្ត ៩ វិច្ឆិកា?

លោកថា “នេះជាទង្វើបង្កើតឡើង នូវអំពើអយុត្តិធម៌ដល់ឯកឧត្តម កឹម សុខា ដែលកំពុងជាប់ឃុំនិងជាប់បំរាមតុលាការ ពុំមានសិទ្ធិនយោបាយ និងសេរីភាព។ ដោយសារហេតុនេះ ឯកឧត្តម កឹម សុខា ពុំបានដឹងលឺ ឬបង្ហាញការគាំទ្រ ចំពោះសកម្មភាព របស់អ្នកនយោបាយនិរទេសឡើយ” ។

លោកបានផ្តាំទៅលោកស្រី មូរ សុខហួរថា បើជាអ្នកនយោបាយ ឬតាំងខ្លួនជាអ្នកដឹកនាំ មិនគួរនិយាយអ្វីភ្ជាប់ជាមួយអ្នកដទៃ ដែលមិនគាំទ្រជំហរខ្លួន ដូច្នេះសូមធ្វើជាអ្នកដឹកនាំនយោបាយឲ្យថ្លៃថ្នូរ ។ ប្រសិនបើដឹងខ្លួនអស់តម្លៃហើយឈប់ទៅ កុំឥតអៀនខ្មាស ចរិតថោក យកឈ្មោះគេ រូបគេទៅប្រើដើម្បីតែមហិច្ឆិតាហិង្សារបស់ខ្លួន ៕

To Top