ព័ត៌មានជាតិ

ស្អែកនេះ អគ្គិសនីស្វាយរៀង នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ ស្រុកកំពង់រោទិ៍ និងស្វាយទាប

ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ស្អែកនេះ នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី ចាប់ពីច្រកព្រំដែនព្រៃវល្លិ៍ ស្រុកកំពង់រោទិ៍ រហូតដល់ ភូមិទួលត្របែក ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

យោងតាមសេចក្ដី ជូនដំណឹងរបស់ អគ្គិសនីស្វាយរៀង នៅថ្ងៃទី៣០ តុលា នេះ បានឲ្យដឹងថា ដើម្បីអនុវត្តការងារជួសជុលផ្លាស់ប្តូរ ដំឡើងបរិក្ខារ នៅលើខ្សែបញ្ជូនតង់ស្យុងមធ្យម២២ គីឡូវ៉ុលអគ្គិសនីស្វាយរៀង នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅតំបន់ភ្លើងមួយចំនួន។

អគ្គិសនីស្វាយរៀង បានបញ្ជាក់ថា “នៅថ្ងៃទី៣១ តុលា ស្អែកនេះ ចាប់ពីម៉ោង១៤ ដល់ម៉ោង១៧ រសៀល នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី ចាប់ពីច្រកព្រំដែនព្រៃវល្លិ៍ ស្រុកកំពង់រោទិ៍ រហូតដល់ ភូមិទួលត្របែក ឃុំប្រសូត្រ ស្រុកស្វាយទាបខេត្តស្វាយរៀង”។

អគ្គិសនីស្វាយរៀង បន្ដថា ក្នុងករណីការជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារ រួចរាល់មុនកាលកំណត់ អគ្គិសនីស្វាយរៀង នឹងធ្វើការផ្គត់ផ្គង់ អគ្គិសនីជូនតាមការជាក់ស្តែង៕

To Top