នយោបាយ

សម្ដេចតេជោ៖ កុំភ្លេចថ្ងៃ៩ វិច្ឆិកា ជួបជុំគ្នាទទួលទាន អំបុកក្រោមពាក្យស្លោក អំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងរំលឹកដល់ជនរួមជាតិថា កុំភ្លេចថ្ងៃ៩ វិច្ឆិកា ដែលជាថ្ងៃបុណ្យឯករាជ្យជាតិ ជាថ្ងៃបុណ្យកំណើតកងទ័ពជាតិ ហើយក៍ថ្ងៃយើងជួបជុំគ្នា ទទួលទានអំបុកក្រោមពាក្យស្លោក អំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី២៦ តុលានេះថា ពេញមួយសប្តាហ៍មុន បំពេញការងារនៅប្រទេស ៣ ក្នុងតំបន់អឺរ៉ុប ១ប្រទេសនៅក្នុងអាស៊ានជាមួយគ្នា។ សម្ដេចថា ៥ថ្ងៃនាសប្តាហ៍នេះ ការងារក្នុងប្រទេសជាច្រើន ដែលត្រូវបានសម្រេច។

សម្ដេចតេជោបន្តថា ថ្ងៃនេះជាថ្ងៃសម្រាក តែជាប់រវល់ការងារ នាពេលល្ងាចដូចនេះឆ្លៀត វាយកូនគោលពេលព្រឹក ដែលត្រូវខិតខំដើរឱ្យបានលើស ១ម៉ឺន
ជំហានចម្ងាយជាង ៧គីឡូម៉ែត្រដើម្បីឱ្យចេញញើស។

សម្ដេចតេជោ នាយករដ្ឋមន្ត្រីបញ្ជាក់ថា «សូមបងប្អូនជនរួមជាតិកុំភ្លេចថ្ងៃ៩ វិច្ឆិកា ដែលជាថ្ងៃបុណ្យឯករាជ្យជាតិ ជាថ្ងៃបុណ្យកំណើតកងទ័ពជាតិ ហើយក៍ថ្ងៃយើងជួបជុំគ្នា ទទួលទានអំបុកក្រោមពាក្យស្លោក (អំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ)» ៕

To Top