ព័ត៌មានជាតិ

លួចរថយន្តម៉ាក HUMMER នៅព្រះសីហនុ សមត្ថកិច្ចតាមចាប់មកវិញ

ភ្នំពេញ: ជនសង្ស័យជនជាតិចិនម្នាក់ បានលួចរថយន្តមួយគ្រឿង របស់ជនជាតិចិនដូចគ្នា នៅក្រុងព្រះសីហនុ ត្រូវកងរាជអាវុធហត្ថខេត្តព្រះសីហនុ តាមរកឃើញនិងធ្វើការចាប់ខ្លួន នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

តាមសមត្ថកិច្ច បានអោយដឹងថា ករណីលួច រថយន្ដចំនួន១គ្រឿងម៉ាក HUMMER ពណ៌ទឹកដោះគោ ពាក់ស្លាកលេខភ្នំពេញ 2M-1177 ។

ជនសង្ស័យម្នាក់ឈ្មោះ ZhAON YAXiN ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកកាស៊ីណូយ៉ាឌូលី នៅចំណុចយានដ្ឋាន សាន យន្ត័ភូមិ១ សង្កាត់លេខ១ក្រុងព្រះសីហនុ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនតាមបណ្តឹងរបស់ឈ្មោះ Peng Yon ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរជាងជួសជុលរថយន្ត ទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាលយ័ បទល្មើសព្រហ្មទណ្ឌ អាវុធហខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់៕

To Top