Sunday, Sep 24th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ជប៉ុនចេញ យន្តហោះចម្បាំង យ៉ាងប្រញាប់ប្រញាល់ ស្របពេលដែល យន្តហោះគ្មានមនុស្សបើកចិន ហោះក្បែរតំបន់មានជម្លោះ សមុទ្រចិនខាងកើត 

ជប៉ុន៖ កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ទ័ពអាកាសជប៉ុន បានចេញយន្តហោះចម្បាំងខ្លួនយ៉ាងប្រញាប់ប្រញាល់ ដើម្បីតាមឃ្លាំមើលសកម្មភាពប៉េកាំង ក្នុងតំបន់មានជម្លោះនៅសមុទ្រចិនខាងកើត បន្ទាប់ពីនាវាការពារតំបន់ឆ្នេរចិន៤គ្រឿង ចូលមកក្នុងដែនទឹកមានជម្លោះ ដែលជប៉ុនគ្រប់គ្រង និងមានកូនយន្តហោះគ្មានមនុស្សបើកចិនមួយគ្រឿង ហោះនៅលើនាវាមួយក្នុងចំណោមនាវាទាំងនោះ។ 

តាមសេចក្តីរាយការណ៍ បន្ទាប់ពីទទួលបានដំណឹងនៃការឈ្លានពានចូលមកក្នុងដែនទឹកខ្លួនភ្លាម ទ័ពអាកាសជប៉ុន បានប្រញាប់ចេញយន្តហោះចម្បាំង F-15 ពីរគ្រឿង យន្តហោះព្រមានប្រាប់ជាមុន E-2C មួយគ្រឿង និងយន្តហោះស៊ើបយកការណ៍ AWACS មួយគ្រឿង ដើម្បីជាការឆ្លើយតបទៅនឹងការបញ្ជូនកូនយន្តហោះចិន មកលើកោះ Senkaku ដែលចិនហៅថា Diaoyu។
គួរបញ្ជាក់ផងដែរថា តាមប្រភពពី Ibtimes ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ បានឲ្យដឹងថា នេះគឺជាលើកទីមួយហើយ ដែលទ័ពអាកាសជប៉ុន ចេញយន្តហោះចម្បាំងខ្លួនយ៉ាងប្រញាប់ប្រញាល់ នៅក្នុងតំបន់ ដើម្បីឆ្លើយតបទៅនឹងកូនយន្តហោះគ្មានមនុស្សបើក៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top