Sunday, Sep 24th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ចិនជម្រុញឲ្យ កូរ៉េខាងត្បូង ដកចោល នូវឧសបគ្គ សម្រាប់ចំណង មិត្តភាពល្អ 

កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ក្រសួងការបរទេសចិន បានជម្រុញឲ្យ រដ្ឋាភិបាលថ្មីរបស់កូរ៉េខាងត្បូង ដកលើកចេញនូវឧបសគ្គ ដែលរារាំងដល់ចំណងមិត្តល្អរវាងប្រទេសទាំងពីរ ស្របពេលដែលចិនខឹងសម្បារ ចំពោះការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល លើឧបទ្វីបកូរ៉េ។

យោងតាម Yahoo News បានឲ្យដឹងថា ដោយការសមសម្តែងការគួរសម ចំពោះបេសកជនប្រធានាធិបតីកូរ៉េខាងត្បូង Lee Hae-Chan នៅទីក្រុងប៉េកាំង រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បានមានប្រសាសន៍ថា ចំណងមិត្តភាពនៃប្រទេសទាំងពីរ មានភាពល្អប្រសើរឡើង រាប់ឆ្នាំមកហើយ។ 

ប៉ុន្តែនៅក្នុងឆ្នាំនេះ ចំណងមិត្តភាពនេះ មានការធ្លាក់ចុះអន់ថយដ៏លើសលុបមួយ ព្រោះតែការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល នៅលើឧបទ្វីបកូរ៉េ ហើយចិនសង្ឃឹមថា រដ្ឋាភិបាលថ្មីកូរ៉េខាងត្បូង នឹងកែតម្រូវបញ្ហាដែលកំពុងតែជួបប្រទះនេះ ដោយចាត់វិធានការដ៏មានប្រសិទ្ធភាពតាមតែអាចទៅរួច កម្ចាត់ចោលនូវឧបសគ្គរាំងផ្លូវមិត្តភាពមួយនេះ។

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top