Monday, May 29th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

Coutinho ឬVerratti នឹងត្រូវមកជំនួសតំណែង Andres Iniesta នៅក្លឹប Barcelona

ការចេញផ្សាយមួយរបស់គេហទំព័រ The Mirror កាលពីថ្ងៃអាទិត្យម្សិលមិញ បានឲ្យដឹងថាអតីតកីឡាករជម្រើសជាតិអេស្បាញ Andres Iniesta នឹងមិនបន្តកុងត្រាថ្មីជាមួយនឹងក្លឹប Barcelonaតទៅទៀតទេក្រោយ ពេលកុងត្រាដែលនឹងត្រូវបញ្ចប់នាចុងរដូវកាលនេះ។

ស្របពេលនេះដែរក្លឹបBarcelonaក៏បានកំណត់គោលដៅទៅលើកីឡាករដែលនឹងត្រូវចូលមកជំនួសតំណែងកីឡាកររូបនេះដែរក្នុងនោះគឺ មានដូចជាខ្សែបម្រើប្រយុទ្ធរបស់ហង្សក្រហមPhillipe Coutinho និងខ្សែបម្រើរបស់ក្លឹបPSGគឺMarco Verratti។

Iniestaគឺកំពូលខ្សែបម្រើដ៏ឆ្នើមរបស់ក្លឹបនិងបានជួយឲ្យក្លឹបបានឈ្នះពានរង្វាន់ជាច្រើនក្នុងរយៈពេល១៧ឆ្នាំដែលកីឡាកររូបនេះស្នាក់នៅ ជាមួយហើយការប្រកួតទី៧០០ខាងមុខនឹងក្លាយទៅជាការប្រកួតបញ្ចប់អាជីពរបស់ខ្លួននៅជាមួយនឹងBarcelona៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top