Thursday, Aug 16th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

អ៊ីរ៉ង់ប្រាប់កូរ៉េ ខាងជើងថា អាមេរិក មិនអាចទុកចិត្តបានទេ

បរទេស ៖ ស្របពេល ទីក្រុងវ៉ាស៊ីនតោន ស្វះស្វែងរកកិច្ច ព្រមព្រៀងមួយ ដើម្បីបញ្ឈប់ កម្មវិធីនុយក្លេអ៊ែ និងមីស៊ីលកូរ៉េខាងជើងនោះ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់រដ្ឋមន្ត្រី ការបរទេសកូរ៉េខាងជើងថា សហរដ្ឋ អាមេរិកមិនអាចជឿទុកចិត្តបានទេ។

ទីភ្នាក់ងារសារព័ត៌មាន Islamic Republic News Agency បានដកស្រប់សម្តីលោក រ៉ូហានី ដែលនិយាយប្រាប់លោក រី យ៉ុងហូ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង យ៉ាងដូច្នេះថា “ទង្វើ រដ្ឋបាល សហរដ្ឋអាមេរិក ក្នុងពេលប៉ុន្មានឆ្នាំនេះ បាននាំឲ្យប្រទេសត្រូវគេ ចាត់ទុកថា មិនគួរជឿជាក់និងមិនគួរទុកចិត្ត នៅជុំវិញពិភពលោក ដោយមិនបានបំពេញ តាមកាតព្វកិច្ច​របស់ខ្លួនណាមួយឡើយ”។

គួរបញ្ជាក់ថា មន្ត្រីការទូកកំពូលរបស់ប្រទេសកូរ៉េខាងជើង លោក រី យ៉ុងហូ បានធ្វើទស្សនកិច្ច​នៅប្រទេសអ៊ីរ៉ង់ ស្របពេលដែលសហរេដ្ឋអាមេរិក បានធ្វើការដាក់ជាថ្មី នូវទណ្ឌកម្មលើ​សាធារណរដ្ឋឥស្លាម ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top