Thursday, Aug 16th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

អាមេរិក​ សម្ដែងក្ដីទុកចិត្ដកូរ៉េខាងត្បូង​ ក្នុងការអនុវត្ដន៍ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង

វ៉ាស៊ីនតោន៖​ សហរដ្ឋអាមេរិក​ បានសម្តែងនូវការជឿទុកចិត្ត​ ចំពោះការអនុវត្តន៍ទណ្ឌកម្មរបស់កូរ៉េខាងត្បូង​ ប្រឆាំងនឹងកូរ៉េខាងជើង​ ចំពេលមានការរាយការណ៍ពីការដឹកជញ្ជូនធ្យូងថ្មរបស់កូរ៉េខាងជើង​ ចូលចតនៅក្នុងកំពង់ផែកូរ៉េខាងត្បូង​ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ យុនហាប់​ នៅថ្ងៃទី០៩ ខែសីហា​ ឆ្នាំ២០១៨។

វិទ្យុអាមេរិក VOA បានរាយការណ៍ថានាវាដឹកទំនិញដែលមានសញ្ញាបែលលី​ បានចូលចតនៅក្នុងកំពង់ផែ Pohang ភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង​ កាលពីចុងសប្តាហ៍បន្ទាប់ពីត្រូវបានគេប្រទះឃើញនៅកំពង់ផែ Nakhodka របស់រុស្ស៊ីដែលមានសម្ភារៈខ្មៅដែលគេជឿថា​ ជាធ្យូងថ្មរបស់កូរ៉េខាងជើង។

សេចក្តីសម្រេចលេខ ២៣៧១​ របស់ក្រុមប្រឹក្សាសន្តិសុខ​ បានហាមប្រាមការនាំចេញធ្យូងថ្មនិងធនធានរ៉ែផ្សេងទៀត​ ដែលអាចបង្កើត​ប្រាក់ចំណូលសម្រាប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ​ និងមីស៊ីលផ្លោងរបស់របបនេះ។ 

ហើយរដ្ឋជាសមាជិក យូអិន​ ទាំងអស់ត្រូវបានទាមទារផងដែរ​ ដើម្បីបញ្ឈប់​ និងត្រួតពិនិត្យនាវាដែលសង្ស័យថា​ បានចូលរួមក្នុងសកម្មភាពខុសច្បាប់ជាមួយកូរ៉េខាងជើង៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top