Thursday, Aug 16th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

អ៊ីរ៉ង់បដិសេធសាជាថ្មី មិនចចារជាមួយនឹងអាមេរិក ដែលជាប្រទេសមានគោលនយោបាយ មិនប្រក្រតី

តេហរ៉ង់: ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី៩ ខែសីហានេះបានឲ្យដឹងថា កាលពីថ្ងៃពុធ ម្សិលមិញប្រទេសអ៊ីរ៉ង់ បានច្រានចោល ការចរចារសាជាថ្មីម្តងទៀត ជាមួយសហរដ្ឋអាមេរិក ដោយចោទប្រកាន់ថាខ្លួន កំពុងបន្តគោលនយោបាយមិនប្រក្រតី ក្នុងការដោះស្រាយ ជាមួយសាធារណរដ្ឋអ៊ីស្លាម។

ទូរទស្សន៍រដ្ឋបានដកស្រង់សម្តី របស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif ថាបាននិយាយថាពួកអាមេរិក មិនដែលប្រព្រឹត្តដោយស្មោះត្រង់ទេ ហើយការផ្លាស់ប្តូររបស់លោក ប្រធានាធិបតី Donald Trump និងការកត់សម្គាល់ ដើម្បីអញ្ជើញអ៊ីរ៉ង់ សម្រាប់ការចរចារ គឺគ្រាន់តែជាការឃោសនាប៉ុណ្ណោះ។

លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Zarif បានកត់សម្គាល់ថា ប្រធានាធិបតីអាមេរិក បានប្រកាន់យកនូវវិធីសាស្រ្តមួយ ចំពោះប្រទេសអ៊ីរ៉ង់ តាមរយៈការដាក់ទណ្ឌកម្មឡើងវិញ ដោយបន្ថែមទៀតថា មូលហេតុចម្បង នៅពីក្រោយរឿងនេះ គឺថាលោក Trump មិនខ្វល់អំពីប្រជាជនអ៊ីរ៉ង់ ឬកាតព្វកិច្ចអន្តរជាតិ ណានោះទេ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top