Thursday, Aug 16th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

សហរដ្ឋអាមេរិកនឹងមិនអាចរារាំង អ៊ីរ៉ង់ មិនឲ្យនាំចេញប្រេងបានទេ

បរទេស៖រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif តាមសេចក្តីរាយការណ៍ ត្រូវកាសែតអ៊ីរ៉ង់មួយដកស្រង់សម្តី នៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិក នឹងមិនអាចរារាំងប្រទេសអ៊ីរ៉ង់ មិនឲ្យនាំចេញប្រេងបាននោះទេ។

មន្ត្រីសហរដ្ឋអាមេរិក បាននិយាយក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះថា ពួកគេមានបំណងប្រើកាត់បន្ថយការនាំចេញប្រេងអ៊ីរ៉ង់ ឲ្យដល់កម្រិតសូន្យ ជាមធ្យោបាយដាក់សម្ពាធទីក្រុងតេអេរ៉ង់ ឲ្យបញ្ឈប់កម្មវិធីនុយក្លេអ៊ែនិងមីស៊ីល និងការចូលពាក់ព័ន្ធក្នុងជម្លោះ នៅប្រទេសស៊ីរីនិងអ៊ីរ៉ាក់។

យោងតាមកាសែត រ៉យទ័រ នៅថ្ងៃទី០៨ ខែសីហានេះ លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាននិយាយយ៉ាងដូច្នេះថា “ប្រសិនបើអាមេរិក ចង់រក្សាទុក នូវគំនិតសាមញ្ញនិងមិនអាចទៅរួចនេះ ក្នុងចិត្តរបស់ពួកគេនោះ ពួកគេក៏គួរតែដឹងផងដែរ នូវផលវិបាករបស់វា។ ពួកគេនឹងមិនអាចគិតថា អ៊ីរ៉ង់នឹងមិននាំចេញប្រេងទេ ហើយដទៃផ្សេងទៀត នឹងនាំចេញ”៕

ប៉ុន្តែលោក Zarif  មិនបានបញ្ជាក់ថា អ្វីជាផលវិបាក ដែលសហរដ្ឋអាមេរិក អាចនឹងប្រឈមនោះទេ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top