Thursday, Aug 16th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ការដាក់ទណ្ឌកម្ម របស់អាមេរិក​ ប្រឆាំងនឹងអ៊ីរ៉ង់​ នឹងធ្វើឲ្យប្រេះស្រាំ ទំនាក់ទំនងជាមួយអឺរ៉ុប

វ៉ាស៊ីនតោន៖​ ប្រធានាធិបតី អាមេរិកលោក ដូណាល់​ ត្រាំ​ បានបង្កើនសម្ពាធលើរដ្ឋាភិបាលអ៊ីរ៉ង់​ បន្ទាប់ពីលោកបានដាក់ទណ្ឌកម្ម សេដ្ឋកិច្ចដ៏តឹងរ៉ឹងលើក្រុងតេរ៉ង់​ ខណៈការបង្កើនការខ្វែងគំនិតគ្នា ជាមួយសហភាពអឺរ៉ុប លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ​ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន​ ចិនស៊ិនហួ នៅថ្ងៃទី០៨​ ខែសីហា​ ឆ្នាំ២០១៨ ។

កាលពីថ្ងៃអង្គារ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន​ បានដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង​ ដោយចោទប្រកាន់ថា​ ប្រទេសអ៊ីរ៉ង់នៅតែបន្ត ស្វែងរកអាវុធនុយក្លេអ៊ែរ។

ក្រុមមន្ត្រីអ៊ីរ៉ង់បានទទូចថា​ មិនមានការរំលោភ លើកិច្ចព្រមព្រៀងឆ្នាំ២០១៥​ ជាមួយសហរដ្ឋអាមេរិក​ ចិន​ អង់គ្លេស​ បារាំង​ អាល្លឺម៉ង់​ និងរុស្ស៊ី​ ដែលបាន រារាំងកម្មវិធីកែលំអរនុយក្លេអ៊ែរ របស់ខ្លួនជាថ្នូរនឹងការបន្ធូរបន្ថយ ទណ្ឌកម្មសេដ្ឋកិច្ចនោះទេ ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top