Thursday, Aug 16th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

អាមេរិក​  នឹងដាក់ពន្ធគយលើការនាំចូល ទំនិញរបស់ចិ​ន​ ១៦ពាន់លានដុល្លារ ផ្សេងទៀត​ ក្នុងមានសង្គ្រាមពាណិជ្ជកម្ម កំពុងតានតឹង

វ៉ាស៊ីនតោន៖​ សហរដ្ឋអាមេរិក​ បានឲ្យដឹងថា​ ខ្លួននឹងដាក់ពន្ធបន្ថែមចំនួន ២៥ភាគរយលើការនាំចូល របស់ចិនចំនួន ១៦ពាន់លានដុល្លារផ្សេងទៀត​ ដែលចាប់ផ្តើមនៅថ្ងៃទី២៣​ ខែសីហា​ នៅក្នុងសង្គ្រាមពាណិជ្ជកម្មមួយ​ ដែលកំពុងកើនឡើង រវាងប្រទេសមហាអំណាច សេដ្ឋកិច្ចទាំងពីរ​ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន​ ក្យូដូជប៉ុន នៅថ្ងៃទី០៨​ ខែសីហា​ ឆ្នាំ២០១៨ ។

សកម្មភាពនេះបានធ្វើឡើង បន្ទាប់ពីរដ្ឋការរបស់ លោកប្រធានាធិបតី ដូណាល់​ ត្រាំ​ បានដាក់ពន្ធបន្ថែម ២៥ភាគរយ លើការនាំចូលរបស់ចិនចំនួន ៣៤ពាន់លានដុល្លារ កាលពីថ្ងៃទី០៦​ ខែកក្កដា​ ពីបទរំលោភកម្មសិទ្ធិបញ្ញា​ និងការលួចបច្ចេកវិទ្យា​ ហើយប្រទេសចិនភ្លាមៗនោះ​ ក៏បានសងសឹកជាមួយ ភារកិច្ចលើតម្លៃដូចគ្នា នៃទំនិញរបស់ សហរដ្ឋអាមេរិកវីញដែរ ។ 

ការិយាល័យតំណាង ពាណិជ្ជកម្មអាម៉េរិក​ បានធ្វើសេចក្តីប្រកាសនេះ​ ដោយបានបោះផ្សាយបញ្ជី ពន្ធចុងក្រោយដែលមាន ២៧៩មុខ​ ក្នុងជួរផលិតផលនាំចូល ក្រោមការស៊ើបអង្កេតផ្នែកទី ៣០១​ របស់រដ្ឋបាល​ ស្តីពីការអនុវត្តន៍ពាណិជ្ជកម្ម អយុត្តិធម៌របស់ទីក្រុងប៉េកាំង ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top