Thursday, Aug 16th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

លោក​ ត្រាំ​ ដាក់ទណ្ឌកម្មលើអ៊ីរ៉ង់​ ឡើងវិញនិងអំពាវនាវ ឲ្យមានកិច្ចព្រមព្រៀង បញ្ចប់កម្មវិធី នុយក្លេអ៊ែរក្រុងតេរ៉ង់

វ៉ាស៊ីនតោន៖​ សហរដ្ឋអាមេរិក​ បានដាក់ទណ្ឌកម្មសេដ្ឋកិច្ច​ ចំពោះអ៊ីរ៉ង់ឡើងវិញ​ ដោយសារការចាកចេញ ពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥​ ដោយប្រធានាធិបតីលោក​ ដូណាល់​ ត្រាំ​ អំពាវនាវឱ្យមានកិច្ចព្រមព្រៀង ដ៏ទូលំទូលាយមួយ​ ដើម្បីបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ក្រុងតេរ៉ង់​ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន​ ក្យូដូជប៉ុន នៅថ្ងៃទី០៧ ខែសីហា​ ឆ្នាំ២០១៨។

ជុំទី១​ នៃការដាក់ទណ្ឌកម្ម​ ដែលបានដាក់ឡើងវិញ ដោយលោក​ ដូណាល់​ ត្រាំ​បានគ្របដណ្តប់ លើប្រតិបត្តិការរបស់អ៊ីរ៉ង់​ នៅក្នុងវិស័យរថយន្ត​ ការធ្វើពាណិជ្ជកម្មធ្យូងថ្ម​ អាលុយមីញ៉ូម​ និងលោហៈដ៏មានតម្លៃ​ និងការដោះដូរសាច់ប្រាក់ ពាក់ព័ន្ធនឹងប្រាក់ដុល្លារអាមេរិក​ អាជីវកម្មរបស់បណ្តា ប្រទេសទី៣​ រួមទាំងប្រទេសជប៉ុន​ អាចត្រូវបានដាក់ទោស​ ដោយមិនគោរពតាមទណ្ឌកម្ម។

លោក ត្រាំ​ បានថ្លែងថា​ "សហរដ្ឋអាមេរិក ប្តេជ្ញាចិត្តទាំងស្រុង ក្នុងការអនុវត្តន៍រាល់ការ ដាក់ទណ្ឌកម្មរបស់យើង​ ហើយយើងនឹងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយបណ្តាប្រទេស​ ដែលធ្វើពាណិជ្ជកម្ម ជាមួយប្រទេសអ៊ីរ៉ង់​ ដើម្បីធានាឱ្យបាន នូវការអនុលោមទាំងស្រុង​ បុគ្គល​ ឬអង្គភាពដែលមិនធ្វើ សកម្មភាពថយចុះ ជាមួយប្រទេសអ៊ីរ៉ង់​ ប្រឈម នឹងផលវិបាកធ្ងន់ធ្ងរ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top