Thursday, Aug 16th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

​ រុស្ស៊ី​ ចាប់ផ្ដើមដាក់ពន្ធគយ​ លើមុខទំនិញនាំចូលពីអាមេរិកចន្លោះពី​ ២៥​ ទៅ​ ៤០ភាគរយ

ម៉ូស្គូ៖​ យោងតាមរដ្ឋាភិបាល រុស្ស៊ី​ បានឲ្យដឹងថា​ ប្រទេសរុស្ស៊ី​ បានចាប់ផ្តើម ដាក់ពន្ធនាំចូល បន្ថែមទៀតពី ២៥ទៅ ៤០ភាគរយ សម្រាប់ទំនិញ របស់អាមេរិក​ នេះបើយោងតាមការ ចុះ ផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន​ ចិនស៊ិនហួ នៅថ្ងៃទី០៦​ ខែសីហា​ ឆ្នាំ២០១៨។

នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev កាលពីខែមុន បានចុះហត្ថលេខា លើបទបញ្ជា របស់រដ្ឋាភិបាល ដែលកំណត់ពន្ធថ្មីដោយចែងថា​ វានឹងមានប្រសិទ្ធភាព ៣០ថ្ងៃបន្ទាប់ ពីការបោះពុម្ពជាផ្លូវការ របស់ខ្លួននៅថ្ងៃទី ០៦ខែកក្កដា។

ការបង់ពន្ធថ្មីក្នុងការសងសឹក ពន្ធបន្ថែម​ ២៥ភាគរយ របស់អាមេរិក នៅលើផលិតផលដែកនិង ១០ភាគរយលើ អាលុយមីញ៉ូម​ ដែលចាប់ផ្តើមពីថ្ងៃទី២៣​ ខែមីនា​ អនុវត្តចំពោះឧបករណ៍ សម្រាប់ការសាងសង់ផ្លូវឧស្ម័ន​ និងឧស្ម័នគ្រឿង ម៉ាស៊ីនកែច្នៃដែក​ ក៏ដូចជាអុបទិកជាដើម៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top