TRY OUR NEW DASHBOARD! Click Here
    Monday, Jul 16th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

Update៖ អ្នកស្លាប់ដោយសារ ភ្លៀងធ្លាក់ខ្លាំងនៅជប៉ុន កើនឡើងជិត ៥០នាក់ហើយ ខណៈជិត៥០ទៀត កំពុងបាត់ខ្លួន

តូក្យូ៖ ទូរទស្សន៍ NHK បានផ្សាយកាលពីថ្ងៃសៅរ៍ថា ភ្លៀងធ្លាក់ និងទឹកជំនន់ជាបន្តបន្ទាប់ នៅក្នុងប្រទេសជប៉ុន បានបណ្តាលឱ្យមនុស្សស្លាប់ កើនឡើងដល់៤៦នាក់ និង ៤៨នាក់ទៀត បាត់ខ្លួន។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Sputnik ។

ទូរទស្សន៍ NHK បានផ្សាយថាមនុស្ស ៥នាក់ទៀតនៅតែសន្លប់ ជាមួយគ្នានោះដែរ កម្រិតទឹកនៅខេត្ត អូកាយ៉ាម៉ា បានឡើងដល់ជាន់ទី២ក្នុងផ្ទះ។

សូមបញ្ជាក់ថា អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suge បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំពេលព្រឹកមួយ ដែលដឹកនាំដោយ នាយករដ្ឋមន្ត្រី លោក ស៊ីនហ្សូ អាបេ ថាប្រតិបត្តិការជួយសង្គ្រោះទ្រង់ទ្រាយធំ កំពុងដំណើរការ ដែលមានការចូលរួមពីប៉ូលិស អ្នកពន្លត់អគ្គីភ័យ និងកងទ័ពជិត ៥០.០០០នាក់ ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top