TRY OUR NEW DASHBOARD! Click Here
    Monday, Jul 16th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

Breaking News៖ ក្រុមជួយសង្គ្រោះ នឹងប្រើពេល១១ម៉ោង ដើម្បីនាំយកក្មេងៗ ទាំងអស់ចេញពីរូងភ្នំនោះ

ឈៀងរ៉ៃ៖ លោក Narongsak Osottanakom អភិបាលខេត្តឈៀងរ៉ៃ បានបញ្ជាក់ដោយទ្រួសៗថា ក្រុមប្រតិបត្តិការជួយសង្គ្រោះ នឹងនាំយកក្មេងៗទំាង១២នាក់ និងគ្រូបង្វឹករបស់ពួកគេ ដែលនៅជាប់គាំងក្នុងរូងភ្នំ ស្ថិតនៅភាគខាងជើង នៃប្រទេសថៃឡង់ដ៏ ចាប់តាំងពីម៉ោង១០និង០០នាទីព្រឹក ម៉ោងក្នុងស្រុក នៅថ្ងៃអាទិត្យនេះ ។ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅមុននេះបន្តិច ។

គាត់បានថ្លែងថា ក្រុមអ្នកមុជទឹករូងភ្នំ អន្តរជាតិចំនួន១៣នាក់ ដែលជាអ្នកជំនាញ និងក្រុមអ្នកជួយសង្គ្រោះជំនាញ៥នាក់ មកពីយោធាជើងទឹកថៃ បានរួមគ្នាបើកប្រតិបត្តិការ ហើយបានបន្ថែមថា ក្មេងៗដែលបានជាប់គាំង នឹងមុជទឹកម្តងមួយៗចេញមកក្រៅ ។ គាត់បាននិយាយថា ក្មេងម្នាក់ៗនឹងអមដោយក្រុមអ្នកជួយសង្គ្រោះចំនួន២នាក់ ។

លោកអភិបាលខេត្តបាននិយាយថា នឹងប្រើពេល១១ម៉ោង ដើម្បីនាំយកក្មេងៗចេញពីរូងភ្នំ ។ ដំបូង ក្មេងអាចចេញមកក្រៅរូងភ្នំនៅវេលាម៉ោង៩យប់ ម៉ោងក្នុងតំបន់ ។
គាត់បាននិយាយថា នឹងប្រើពេលប្រមាណ៣ទៅ៤ថ្ងៃ ដើម្បីនាំយកអ្នកទាំង១៣នាក់ចេញពីរូងភ្នំ ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top