Monday, Nov 20th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

មនុស្សសម័យយុគទឹកកក ធ្វើដំណើររាប់ពាន់ម៉ាយ របស់ពួកគេ ដើម្បីក្លាយជា ជនអន្តោប្រវេសន៍ ក្នុងចក្រភព

អង់គ្លេស៖ តាមការស្រាវជ្រាវថ្មីមួយ បានបង្ហាញថា មនុស្សសម័យយុគទឹកកក មានប្រុស មានស្រី ដែលរស់នៅសម័យ យុគទឹកកកបានធ្វើដំណើរ រាប់ពាន់ម៉ាយពីស្រុកកំណើត របស់ពួកគេទៅកន្លែង ផ្សេងទៀត ដើម្បីក្លាយជា ជនអន្តោប្រវេសន៍ នៅក្នុងចក្រភព ដ៏សែនឆ្ងាយមួយ ដោយនឹកស្មានមិនដល់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រ dailymail នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧។

ក្រុមអ្នកស្រាវជ្រាវ បានសិក្សា DNA របស់បុរស និងស្ត្រី នៅសម័យយុគទឹកកក បានរកឃើញថា នៅពាក់កណ្តាល សម័យកា បានជួបប្រទះសាកសព ដែលត្រូវកប់ រាប់រយនាក់ នៃស្រុកកំណើតរបស់ខ្លួន ដោយក្នុងរយៈពេល ៥សម័យយុគទឹកកក ពួកគេបានធ្វើដំណើរភៀសខ្លួន រហូតដល់ទៅ៣,១៧៥គីឡូម៉ែត្រ នៅក្នុងជីវិតរបស់ពួកគេ ដែលជាចម្ងាយ ឆ្ងាយបំផុតបើគិតពី ទីក្រុងឡុងដ៏ ទៅប្រទេសអេហ្ស៊ីប នាពេលនេះ ។

យោងតាមក្រុមអ្នកស្រាវជ្រាវ បានបង្ហាញទិន្នន័យថា ប្រជាជនបុរេប្រវត្តិ បានផ្លាស់ប្តូរកាលរស់នៅ នៅជុំវិញពិភពលោក ដើម្បីចូលរួម ចក្រភពសម្បូរឆ្ងាយៗ ។ រហូតមកដល់ពេលនេះ ការស្មានអំពីប្រភពដើម ត្រូវបានបង្ហាញ នៅមូលដ្ឋាននៅកន្លែង ដែលមនុស្សត្រូវបាន គេកប់នោះ ។

លោកវេជ្ជបណ្ឌិត Eran Elhaik ជំនួយការសាស្ត្រាចារ្យ ផ្នែកសត្វ និងរុក្ខជាតិវិទ្យាសាស្រ្ត​ នៅឯសាកលវិទ្យាល័យ Sheffield ដែលបានអនុវត្ត ការស្រាវជ្រាវ បាននិយាយថា ការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ បានអភិវឌ្ឍន៍ឧបករណ៍បុរាណ រចនាសម្ព័ន្ធភូមិសាស្រ្ត (AGPS)  ធ្វើឲ្យអ្នកស្រាវជ្រាវ អាចរកឃើញប្រភពដើម ភូមិសាស្រ្តបុរាណ ដោយDNA មិនយកទីតាំង ដែលបម្លាស់ទី បានកើតឡើងរាប់ពាន់ឆ្នាំ មកហើយឡើយ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top