Sunday, Sep 24th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ទ័ពជើងទឹកអាមេរិក កំពុងបើកកំពូល នាវាផ្ទុកយន្តហោះទី២ នៅក្បែរប្រទេសកូរ៉េខាងជើង

មន្ត្រីការពារជាតិពីររូប បានប្រាប់ស៊ីអិនអិនថា ទ័ពជើងទឹកអាមេរិក កំពុងតែបើកបញ្ជូន កំពូលនាវាផ្ទុកយន្តហោះ USS Ronald Reagan ទៅកាន់ឧបទ្វីបកូរ៉េខាង ជាទីដែលវានឹងធ្វើសមយុទ្ធហ្វឹកហ្វឺន ជាមួយនឹងកំពូលនាវាផ្ទុកយន្តហោះ USS Carl Vinson ស្របពេលដែលភាពតានតឹងក្នុងតំបន់កំពុងតែកើនឡើងខ្លាំង។

សកម្មភាពបញ្ជូនកំពូលនាវាផ្ទុកយន្តហោះគ្រឿងទីពីរទៅឧបទ្វីបកូរ៉េនេះ គឺត្រូវបានធ្វើឡើង ក្នុងពេលមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើង បានបង្ហាញពីភាពលោតផ្លោះដ៏អស្ចារ្យ ចំពោះកម្មវិធីមីស៊ីលរបស់ខ្លួន ក្រោយពីការបាញ់សាកល្បងមីស៊ីលមួយគ្រាប់ ទទួលបានភាពជោគជ័យដ៏គួរឲ្យកត់សម្គាល់។

គួរបញ្ជាក់ផងដែរថា យោងតាមទ័ពជើងទឹកអាមេរិក កំពូលនាវាផ្ទុកយន្តហោះ USS Ronald Reagan តម្លៃ៨,៥ពាន់លានដុល្លារ ដែលបានចាប់ផ្តើមចូលបម្រើសេវាកម្មដំបូងក្នុងឆ្នាំ២០០៣នេះ មានប្រវែងជាង៣៣២,៨៤ម៉ែត្រ ផ្ទុកបុគ្គលិក៤.៥៣៩នាក់ និងប្រដាប់ដោយយន្តហោះចម្បាំងចំនួន៦០គ្រឿង៕
 

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top