Sunday, May 28th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ប្រធានាធិបតីតួកគីថា តួកគី នឹងមិនចូលរួមប្រតិបត្តិការ វាយសម្រុកលើទីក្រុងរ៉ាក្វា

តួកគី៖ប្រធានាធិបតីតួកគី Recep Tayyip Erdoganបាននិយាយថា តួកគីនឹងមិនចូលរួមប្រតិបត្តិការ វាយសម្រុកទៅលើទីក្រុងរ៉ាក្វា ដែលជាទីឈរជើង ដ៏រឹងមាំចុងក្រយរបស់ពួក ISIS នៅប្រទេសស៊ីរី ព្រោះកងកម្លាំងចម្រុះ ដឹកនាំដោយអាមេរិក នឹងមានរួមបញ្ចូលទាំងកម្លាំង សកម្មប្រយុទ្ធឃើដ ដែលតួកគីចាត់ថា ជាក្រុមភេរវករ។

យោងតាមការចុះផ្សាយរបស់ស៊ីអិនអិន នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ លោក Erdogan បានធ្វើសេចក្តីអត្ថាធិប្បាយបែបនេះ នៅថ្ងៃព្រហស្បតិ៍ ក្នុងខណៈកំពុងជួប ជាមួយក្រុមពាណិជ្ជករតួកគី នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល បន្ទាប់ត្រឡប់មកតួកគី ពីដំណើរទស្សនកិច្ច នៅសេតវិមានវិញ។

តាមសេចក្តីរាយការណ៍ ប្រធានាធិបតីតួកគីរូបនេះ បានមានប្រសាសន៍ថា លោកយល់ឃើញថា អាមេរិកងាយនឹងរង្គ្រោះជាខ្លាំង ចំពោះប្រតិបត្តិការ វាយសម្រុកចូលទីក្រុងរ៉ាក្វា ហើយតួកគីនឹងមិនអាចសហការចូលរួម ក្នុងប្រតិបត្តិការនេះ ដែលមានអង្គការអភេរវកម្ម នៅក្នុងនោះផងដែរនោះទេ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top