Thursday, Jul 27th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

យន្តហោះចម្បាំងចិន ពីរគ្រឿង ហោះស្ទាក់ដំណើរយន្តហោះ កងទ័ពអាកាសអាមេរិក 

ចិន៖កងទ័ពអាកាស តំបន់ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ទើបបានឲ្យដឹងថា យន្តហោះចម្បាំងចិន Su-30 ពីរគ្រឿង បានហោះហើរស្ទាក់បង្អាក់ ដំណើរយន្តហោះ ចាប់សញ្ញាវិទ្យុសកម្មទ័ពអាកាសអាមេរិកមួយគ្រឿង នៅលើសមុទ្រចិនខាងកើត កាលពីថ្ងៃពុធកន្លងទៅ។ 

យោងតាមសេចក្តីថ្លែងការណ៍មួយ ធ្វើឡើងដោយលោកវរសេនីយ៍ទោ កងទ័ពអាកាស Hodge បុគ្គលិកនៅលើយន្តហោះ ទ័ពអាកាសអាមេរិក WC-135 បានពិពណ៌នា នូវសកម្មភាពស្ទាក់បង្អាក់ដំណើរនោះថា គឺជាភាពគ្មានវិជ្ជាជីវៈ នេះបើតាមការចុះផ្សាយរបស់ស៊ីអិនអិន នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ ហើយបញ្ហានេះ កំពុងតែធ្វើការដោះស្រាយជាមួយចិន តាមរយៈបណ្ដាញការទូត និងយោធាដ៏សមស្រប។ 

មន្ត្រីសហរដ្ឋអាមេរិកមួយរូប បានប្រាប់ទីភា្នក់ព័ត៌មានស៊ីអិនអិនថា យន្តហោះចម្បាំងចិនទាំងពីរគ្រឿងនោះ បានហោះចូលមក ក្នុងរយៈចម្ងាយ១៥០ហ្វីត ស្មើនឹង៤៥,៧២ម៉ែត្រ ហើយយន្តហោះ Su-30 មួយគ្រឿង បានហោះបញ្ច្រាស់ ឬក៏ហោះក្រឡាប់ចុះឡើង នៅចំពីលើយន្តហោះអាមេរិក៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top