Sunday, Sep 24th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ជប៉ុនបញ្ចេញយន្តហោះសំកាំងមើលសភាពការណ៍ នៅដែនសមុទ្រចិនខាងកើត បន្ទាប់ពីមានវត្តមាន នាវាជើងទឹកចិន ៤គ្រឿង និងយន្តហោះគ្មានមនុស្សបើក ហោះរំលងពីលើ

តូក្យូ៖ ជប៉ុនបានអះអាងថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ជប៉ុន បានបញ្ចេញយន្តហោះសំកាំង មើលពីសភាពការណ៍ នៅដែនសមុទ្រចិនខាងកើត បន្ទាប់ពីមានឆ្មាំសមុទ្របាន​រកឃើញវត្តមាន​ នាវាជើងទឹកចំនួន៤គ្រឿងរបស់ចិន និងយន្តហោះគ្មានមនុស្សបើក បានហោះរំលងពីលើដែនទឹកជម្លោះ ។ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ ។

ឆ្មាំសមុទ្ររបស់ប្រទេសជប៉ុនបាននិយាយថា នេះជាលើកទី១ហើយ ដែលមានយន្តហោះបានហោះមកជិតដែនកោះ ហើយសាក្សីដែលដឹងនោះ គឺជាមន្ត្រីរបស់ប្រទេសជប៉ុន ។ ទោះបីជាយ៉ាងនេះក្តី វាជាឈ្លានពានលើកទី១៣ហើយ នៅក្នុងឆ្នាំនេះ ដោយនាវាល្បាតរបស់ចិន ចូលមកក្នុងដែនទឹកជម្លោះ ។

ជប៉ុន និងចិន មានរឿងរ៉ាវមិនដាច់ស្រេច ជុំវិញរឿងតំបន់ ស្ថិតនៅដែនសមុទ្រ ដោយមានដែនកោះ ដែលគ្មានមនុស្សរស់នៅទាំងនោះ ហៅថា Senkaku ហើយជប៉ុនចាត់ទុកជាម្ចាស់កម្មសិទ្ធិ និងកោះ Diaoyu ជាកម្មសិទ្ធិរបស់ចិន ។ ដែនកោះទាំងពីរនេះ ជប៉ុនជាអ្នកគ្រប់គ្រងពីលើ ប៉ុន្តែ ប្រទេសចិន ក៏បានប្រកាសថា ជារបស់ខ្លួន ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top