Sunday, May 28th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

រដ្ឋបាលលោក ត្រាំ ដាក់ទណ្ឌកម្មតុលាការកំពូល របស់ប្រទេស វេណេហ្ស៊ុយអេឡា

អាមេរិក៖ រដ្ឋបាលរបស់ប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ ត្រាំ នាពេលថ្មីៗនេះ ទើបធ្វើការដាក់ទណ្ឌកម្ម ចំពោះសមាជិក៨រូប នៃតុលាការកំពូល របស់ប្រទេស វេណេហ្ស៊ុយអេឡា ដោយចោទប្រកាន់ពួកគេ ទាំងនោះថា បានធ្វើឲ្យដំណើរការ ប្រជាធិបតេយ្យ មានការធ្លាក់ចុះ ។

យោងតាមអត្ថបទព័ត៌មាន ដែលទើបនឹងចុះផ្សាយ ដោយគេហទំព័រ UPI មុននេះបន្តិចបានឲ្យដឹងថា តុលាការកំពូល មានចៅក្រម៣២រូបនេះ បានជួយលោកប្រធានាធិបតី Nicolás Maduro ឲ្យពង្រឹងអំណាចខ្លួន នៅក្នុងប្រទេស ដែលបានធ្លាក់ចុះ ក្នុងវិបត្តិសេដ្ឋកិច្ច និងការតវ៉ាប្រឆាំង ប្រកបដោយភាពហិង្សា ។ 

តុលាការនេះ តាមប្រភពព័ត៌មាន គឺបានរំសាយចោល នូវសភាជាតិ ដែលបោះឆ្នោតជ្រើសរើស តាមលទ្ធិប្រជាធិតេយ្យ ដោយអនុញ្ញាតឲ្យលោក Maduro គ្រប់គ្រង់ដោយ អំណាចប្រតិបត្តិ ដែលនោះបានបណ្ដាល ឲ្យផ្ទុះជាការតវ៉ាប្រឆាំង បន្សល់ទុកប្រជាជនជាង៤០នាក់ ស្លាប់បាត់បង់ជីវិត ៕
 

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top