Sunday, Sep 24th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

បាក់ស្ពាននៅឥណ្ឌា មនុស្សប្រមាណ៥០នាក់ ធ្លាក់ចូលទន្លេ មិនទាន់ដឹងស្លាប់ឬរស់ប៉ុន្មាននាក់ទេ

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ថា មនុស្សប្រមាណ៥០នាក់ បានធ្លាក់ចូលក្នុងទឹកទន្លេមួយ នៅរដ្ឋ Goa ស្ថិតនៅភាគខាងលិច ប្រទេសឥណ្ឌា បន្ទាប់ពីមានករណីបាក់ស្ពាន កើតឡើងកាលពី ថ្ងៃព្រហស្បតិ៍ ។ ប៉ូលីសបាននិយាយដូច្នេះ ។

ស្ពានឆ្លងទន្លេ Sanvordem ស្ថិតនៅភូមិ Curchorem នៅក្នុងស្រុក South Goa បានបាក់កាលពីល្ងាច ថ្ងៃព្រហស្បតិ៍ ។ មិនទាន់មានសេចក្តីរាយការណ៍ ណាមួយបញ្ជាក់ថា អ្នកស្លាប់ប៉ុន្មាននាក់ នៅឡើយទេ ។

មន្ត្រីប៉ូលីសមួយរូប បាននិយាយថា "ល្ងាចនេះ ជើងទ្រស្ពានដែលរាងកោង ខណៈដែលមានមនុស្សម្នា ច្រើននៅលើនោះ ហើយមើលទៅប្រមាណ៥០នាក់​ ដែលបានធ្លាក់ចូល ក្នុងទឹកទន្លេ មានអ្នកខ្លះអាចហែល ដោយខ្លួនឯងយ៉ាងលឿង មករកច្រាំងវិញ ខណៈនោះដែរ មានអ្នកផ្សេងទៀត ត្រូវបានជួយពីក្រុម អ្នកជួយសង្គ្រោះ" ។

ក្រុមអាជ្ញាធរបាននិយាយថា ជើងទ្រស្ពាននោះ វាមានស្ថានភាពចាស់ ទ្រុឌទ្រោមហើយ ។

គួររំលឹកថា កាលពីខែមុន មានមនុស្សចំនួន១៣នាក់ស្លាប់ និង៨នាក់ផ្សេងទៀតរងរបួស ហើយក៏មានអ្នកនៅបាត់ខ្លួន បន្ទាប់ពីបាក់ស្ពាន នៅទំន់ប់ទឹកនៅទន្លេ Hooghly ស្ថិតនៅរដ្ឋ​ West Bengal ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top