Thursday, Jul 27th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ដឹងអត់ថា អាមេរិកសម្រេច ប្រកាសធ្វើសង្គ្រាម ក្នុងប្រទេសអាហ្គានីស្ថាន នៅពេលណា?

ថ្ងៃទី៧ ខែតុលា ឆ្នាំ២០០១ គឺជាថ្ងៃដែលសហរដ្ឋអាមេរិក ក្រោមការដឹកនាំ ដោយលោកប្រធានាធិបតី George W.Bush បានប្រកាសដាក់ទ័ព ទៅកាន់ប្រទេសអាហ្គានីស្ថាន ដោយមូលហេតុប្រឆាំង សងសឹកទៅនឹងក្រុមភេវរកម្ម អាល់កៃដា ដែលមានវត្តមាន នៅក្នុងប្រទេសអាហ្គានីស្ថាន។

យោងតាមអត្ថបទ ដែលបានចុះផ្សាយ ដោយគេហទំព័ររបស់ The History បានបញ្ជាក់ថា ការប្រកាសនេះ ត្រូវបានធ្វើឡើង នៅត្រឹមតែរយៈពេល ជិតមួយខែ ក្រោយការវាយប្រហារ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០០១ ទៅលើអគារភ្លោះពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក ដែលខ្លួនបានចោទប្រកាន់ថា ក្រុមភេវរកម្មអាល់កៃដា គឺជាមេគម្រោងការ មួយនេះ។

លោក Bush ក៏បាននិយាយ ទុកជាមុនផងដែរថា សង្គ្រាមប្រឆាំងទៅនឹង ភេវរកម្មនៅក្នុង ប្រទេសអាហ្គានីស្ថាន គ្រាន់តែជាការចាប់ផ្តើម ប្រឈមមុខគ្នាប៉ុណ្ណោះ ហើយលោកបានបន្តទៀតថា សង្គ្រាមនេះក៏នឹងត្រូវធ្វើឡើង ជាមួយនឹងបណ្តាប្រទេស ណាដែលមានការគាំទ្រ និងបណ្តុះបណ្តាល ដល់ក្រុមភេវរកម្មផងដែរ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top