Sunday, Sep 24th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ទីក្រុង​ ណាស៊ីក្រោមដី ​នៃផ្លូវរូងដី កសាងឡើង ដោយទាហាន ហូឡង់ ជាង៣៣០០នាក់

មិនគួរឲ្យជឿ ចំពោះរូបថត ដែលបានបង្ហាញ ទីក្រុងក្រោមដី ណាស៊ី ដែលត្រូវបានកសាងក្រោមការ ក្រុងឡាអេ ដាក់ទាហាន៣៣០០នាក់ ចំពោះមជ្ឈមណ្ឌល ក្រោមដីនេះ ត្រូវបានសាងសង់ឡើង ក្នុងឆ្នាំ១៩៤២ នៅក្នុងភូមិនេសាទមួយ ដែលគេហៅ Scheveningen ដែលមានប្រជាជន ចំនួន១៣៥០០០នាក់ បានចាកចេញពីផ្ទះ របស់ពួកគេ នៅពេលដែលពួកណាស៊ី បានប្រកាសថា វាជាតំបន់ មានដែនកំណត់នោះ នេះបើយោងតាម ការចេញផ្សាយ ពីគេហទំព័រ dailymail នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧។

អ្នកសាងសង់នៅធ្វើការ នៅលើលានដ្ឋាននេះ ដែលរួមបញ្ចូល ទាំងផ្លូវរូងក្នុងដី រស់នៅ១ភាគ៤ នៃទាហាន មានបន្ទប់ សូម្បីតែហាង នៅលើឆ្នេរសមុទ្រ នៅជិតសូណា ក្រុងហូឡង់ ក៏នៅក្រោម ទីក្រុងនេះដែរ។ មនុស្សជាច្រើន នៃលានដ្ឋាន បានប្រឈមមុខ នឹងខ្សាច់សមុទ្រខាងជើង ជាលើកដំបូង​ ចាប់តាំងពី ចុងបញ្ចប់ នៃសង្រ្គាមនេះ។

ចំពោះការសាងសង់នេះ ដោយកងកម្លាំងពលកម្ម របស់ទាសករ ជនជាតិហូឡង់ និងវិស្វករ កងទ័ពអាឡឺម៉ង់ ដែលជាផ្នែកមួយ នៃអាត្លង់ទិ សាងសង់ពីជញ្ជាំង ហ៊ីត្លែរន័រវែស ទៅឈូងសមុទ្រ Biscay នៅប្រទេសបារាំង ក្នុងគោលបំណង ដើម្បីទប់ស្កាត់ផែនការ ការលុកលុយសម្ព័ន្ធមិត្ត នៃ 'Fortress Europe'៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top