Sunday, May 28th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ស្ថាបនិកសារព័ត៌មាន ដ៏ល្បីល្បាញ Fox News លោក Roger Alies បាត់បង់ជីវិតក្នុងអាយុ៧៧ឆ្នាំ

បរទេស: ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃសុក្រ ទី១៩ខែឧសភាឆ្នាំ២០១៧នេះ បានឲ្យដឹងថាអតីត ប្រធានក្រុមប្រតិបត្តិ និងជាស្ថាបនិកនៃសារព័ត៌មាន ដ៏ល្បីរបស់អាមេរិក The Fox News លោក Roger Alies បានស្លាប់បាត់បង់ជីវិត នៅក្នុអាយុ៧៧ឆ្នាំហើយ ។

សេចក្តីថ្លែងការណ៍ ដែលត្រូវបានធ្វើឡើង ដោយភរិយារបស់លោកផ្ទាល់ ដែលមានឈ្មោះ Elizabeth បានបញ្ជាក់ថា អំពីការស្លាប់របស់លោក ។ លោក Alies ដែលបានចាប់ផ្តើម​ ដំណើរការសារព័ត៌មាន The Fox News អស់រយៈពេល២ទសវត្ស មកហើយនិងបានកែប្រែ វាឲ្យក្លាយទៅជាបណ្តាញ សារព័ត៌មាន ដែលមានប្រជាប្រិយភាព និងឥទ្ធិពលបំផុតមួយ មកទល់បច្ចុប្បន្ន ។

ទោះបីជាយ៉ាងណាក្តី រូបលោកធ្លាប់មាន ជាប់ពាក់ព័ន្ធទៅនឹង ករណីរំលោភបំពានផ្លូវភេទ ដែលត្រូវបានរងការចោទប្រកាន់ ពីសំណាក់បុគ្គលិកស្រី របស់ខ្លួនកាលពីឆ្នាំទៅ ហើយក៏បានលាលែងចេញ ពីតំណែងប្រធានក្រុម ប្រតិបត្តិនៅគ្រានោះដែរ តែម្តងទៅ ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top