Sunday, May 28th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

យូអិនថា ពលរដ្ឋកូរ៉េខាងជើង ១០លាននាក់ កំពុងរងការអត់ឃ្លាន 

កូរ៉េខាងជើង៖យោងតាម សេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារអង្គការសហប្រជាជាតិពីរ បានឲ្យដឹងថា កម្រិតនៃភាពអត់ឃ្លានដ៏ធ្ងន់ធ្ងរ ដែលរកមិនឃើញមាន នៅក្នុងផ្នែកដទៃនៃតំបន់អាស៊ី កំពុងតែកើតមាន នៅក្នុងប្រទេសកុម្មុយនិស្តកូរ៉េខាងជើង។ 

ទីភ្នាក់ងារសារព័ត៌មាន Voice of America បានធ្វើការរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា របាយការណ៍ស្តីពីវិបត្តិអាហារពិភពក្នុងឆ្នាំ២០១៧ នៃអង្គការចំណីអាហារនិងកសិកម្ម និងអង្គការកម្មវិធីចំណីអាហារពិភពលោក បានបញ្ជាក់ថា ១៧ភាគរយ នៃចំនួនប្រជាជនកូរ៉េខាងជើង ឬក៏ចំនួន៤៤លាននាក់ កំពុងស្ថិតនៅក្នុងភាពវិបត្តិ គ្រោះអាសន្ន និងគ្រោះទុរ្ភិក្ស។ 

យោងតាមប្រភពព័ត៌មាន ពីគេហទំព័រព័ត៌មាន UPI ចេញផ្សាយនៅរាត្រីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ បានឲ្យដឹងថា យោងទៅតាមការវាយតម្លៃ នៃអង្គការទាំងពីរនោះ គឺសរុបទាំងអស់ មានប្រជាជនកូរ៉េខាងជើង ប្រហែល១០លាននាក់ កំពុងប្រឈមមុខនឹងភាពខ្វះខាតដ៏ធ្ងន់ធ្ងរ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top