Sunday, Jun 25th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

មន្ត្រីប្រឹក្សាយោធារុស្ស៊ី ត្រូវបានបាញ់សម្លាប់នៅស៊ីរី 

រុស្ស៊ី៖យោងតាមអត្ថបទព័ត៌មានមួយ ដែលទើបចុះផ្សាយដោយគេហទំព័រ UPI ក្រសួងការពារជាតិរុស្ស៊ី នាពេលថ្មីៗនេះ ទើបបានចេញនូវ សេចក្តីថ្លែងការណ៍មួយឲ្យដឹងថា មន្ត្រីទីប្រឹក្សាយោធារុស្ស៊ីមួយរូប បានត្រូវបានគេសម្លាប់ឲ្យបាត់បង់ជីវិត នៅក្នុងប្រទេសស៊ីរី។ 

ក្រសួងបាននិយាយថា លោកវរសេនីយត្រី Sergey Bordov ត្រូវបានសម្លាប់ ក្នុងពេលដែលអង្គភាពទ័ពស៊ីរី ដែលលោកកំពុងជួយផ្តល់ការប្រឹក្សា ទទួលរងការវាយប្រហារពីពួកសកម្មប្រយុទ្ធ ប៉ុន្តែមិនបានបញ្ជាក់ថា សកម្មប្រយុទ្ធទាំងនោះ គឺជាសមាជិតរដ្ឋឥស្លាមជ្រុលនិយម ឬក៏បក្សពួកមួយផ្សេងទៀត ដែលកំពុងតែប្រយុទ្ធប្រឆាំង នឹងសម្ពន្ធមិត្តរុស្ស៊ី គឺរដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរី បាហ្សា អាល់អាសាដនោះទេ។ 

គួរបញ្ជាក់ផងដែរថា ជាទូទៅ រដ្ឋាភិបាលរុស្ស៊ី និងស៊ីរី តែងតែចាត់ទុកក្រុមផ្សេងៗគ្នាទាំងអស់ ដែលធ្វើការប្រយុទ្ធច្បាំងប្រឆាំង នឹងលោក អាសាដ ថាជា “ភេរវករ” មិនចំពោះថា ពួកគេមានការជាប់ពាក់ព័ន្ធ នឹងក្រុមរដ្ឋឥស្លាមជ្រុលនិយម ឬក៏អត់ទេ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top