Sunday, Jun 25th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ក្រុមអ្នកវិទ្យាសាស្ត្រអូស្ត្រាលី អះអាងថា យន្តហោះបាត់ខ្លួន MH370 ស្ថិតនៅតំបន់រុករកដំបូង នៃភាគខាងជើង

កង់ប៉េរ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ថា ក្រុមអ្នកវិទ្យាសាស្ត្រអូស្ត្រាលី បានលើកឡើងថា បើតាមការចង្អុលទិស "ទំនងជាស្ថិតនៅតំបន់ដដែល" សម្រាប់ការបាត់ខ្លួនយន្តហោះម៉ាឡេស៊ី MH370នោះ ដោយយន្តហោះនេះ បានខ្លួនអស់រយៈពេល៣ឆ្នាំជាងទៅហើយ ។

នៅក្នុងរបាយការណ៍មួយចេញ ដែលបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ក្រុមអ្នកវិទ្យាសាស្ត្រ និងអង្គការស្រាវជ្រាវឧស្សាហកម្ម (CSIRO) បានឲ្យដឹងថា ថ្មីៗនេះបានបញ្ចប់ទាំងស្រុងសម្រាប់ ការប្រកាសរុករកយន្តហោះប៊ូអ៊ីង 777 ដែលជាយន្តហោះ MH370 ដែលវាស្ថិតនៅតំបន់ភាគខាងជើង នៃការរុករកតំបន់ដំបូង ដោយទំហំនៃការរុករកនោះ គឺមានរហូតដល់ទៅ២ដងធំជាងក្រុងស៊ីដនី (២៥.០០០គីឡូម៉ែត្រក្រឡា) ។

ការស្រាវជ្រាវចុងក្រោយ ត្រូវបញ្ជាក់ឲ្យដឹងនៅក្នុងការវិភាគ ដែលបានធ្វើឡើង និងរៀបចំនៅក្នុងរបាយការណ៍ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៦ ។

សរុបអ្នកដំណើរនៅលើយន្តហោះនោះ មានចំនួន២៣៩នាក់ និងមានសមាជិកសមាជិកាបម្រើការងារ នៅលើជើងយន្តហោះ ដោយយន្តហោះ បានធ្វើដំណើរចេញពីក្រុងកូឡាឡាំពួរ ឆ្ពោះទៅកាន់ក្រុងប៉េកាំង នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ហើយក៏បានបាត់ខ្លួន ចេញពីរ៉ាដាតែម្តងទៅ ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top