Monday, May 29th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ថា មីស៊ីលចិន បង្កការគម្រាមកំហែង ដល់តៃវ៉ាន់

តៃវ៉ាន់៖រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ នាពេលថ្មីៗនេះ បានមានប្រសាសន៍ថា រ៉ុកកែតមានរយៈចម្ងាយមធ្យមថ្មី ចុងក្រោយបង្អស់របស់ចិន បានតម្រង់ទិសដៅ មកកាន់តៃវ៉ាន់។ នេះបើយោងតាមការចុះផ្សាយ របស់ UPI កាលពីយប់មិញ។

យោងតាម ទីភ្នាក់ងារព័ត៌មានកណ្ដាលតៃវ៉ាន់ និងកាសែត China Post លោក Feng Shih-kuan បានមានប្រសាសន៍ថា មីស៊ីលផ្លោង មានរយៈចម្ងាយ វាយប្រហារមធ្យមដ៏ថ្មី ចុងក្រោយបំផុតរបស់ចិន ឈ្មោះ DF-16 កំពុងបង្កការគម្រាមកំហែង ដល់កោះតៃវ៉ាន់។

គួរបញ្ជាក់ផងដែរ សេចក្តីថ្លែងការណ៍បែបនេះ របស់រដ្ឋមន្ត្រីការពារជាតិ តាសេចក្តីរាយការណ៍ គឺជាការបង្ហាញលើកដំបូង ដែលមន្ត្រីរដ្ឋាភិបាលតៃវ៉ាន់ ប្រាប់ប្រផ្លូលជាសាធារណៈថា មីស៊ីលមានចម្ងាយវាយប្រហារមធ្យមរបស់ចិន ត្រូវបានដាក់ប្រើដាក់ពង្រាយ ជាការព្រមានដល់តៃវ៉ាន់៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top