Tuesday, Oct 24th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ប៊ែកហ្ស៊ិក នឹងបន្ថែម ៣០លានអឺរ៉ូទៀត ដើម្បីប្រយុទ្ធប្រឆាំងភេរវកម្ម

ព្រុចសែល៖ ប្រទេស ប៊ែលហ្ស៊ិក នឹងបន្ថែមថវិកា ៣០លានអ៊ឺរ៉ូ ឬស្មើនឹង ៣២,២លានដុល្លារអាម៉េរិកទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងភេរវកម្ម។ នេះបើតាមការលើកឡើង របស់ លោក Charles Michel នាយករដ្ឋមន្រ្តីប៊ែលហ្ស៊ិក នៅក្នុងកិច្ចពិភាក្សាសួរដេញដោលគ្នា នៅលើកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃអាទិត្យ។

យោងតាមសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅរាត្រីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ បានឲ្យដឹងដោយយោងតាម លោក Charles Michelថា ទឹកប្រាក់ ១៥លានអឺរ៉ូ នឹងត្រូវផ្តល់ឲ្យទៅប៉ូលីស និងក្រុមសន្តិសុខ ហើយ ១៥លានអឺរ៉ូទៀត នឹងត្រូវផ្តល់ជូនក្រសួងយុត្តិធម៌៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top