Monday, May 29th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ធ្លាក់យន្តហោះនៅស៊ូដង់ខាងត្បូង សង្ស័យស្លាប់ទាំងអស់

បរទេស៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា យន្តហោះមួយគ្រឿងផ្ទុកមនុស្សសរុប ៤៤នាក់ ប្រហែលជាស្លាប់ទាំងអស់ បន្ទាប់យន្តហោះធ្លាក់ ប៉ុន្តែព័ត៌មានពិស្តារគឺបានឲ្យដឹងនៅ នៅមានអ្នករស់រានមានជីវិតនៅឡើយ។

យោងតាមសារព័ត៌មាន Metro ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ បានឲ្យដឹងថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ The South Supreme Airliner មានមនុស្សទាំងអស់ ៤៤នាក់ បានធ្លាក់ កាលពីវេលាម៉ោងប្រហែល ៣រសៀល ម៉ោងក្នុតំបន់។

បើតាមលោក Bona Gaudensio រដ្ឋមន្រ្តីក្រសួងព័ត៌មានរដ្ឋ គឺបានឲ្យដឹងថា «នៅពេលនេះ យើងបានជួយសង្គ្រោះ មនុស្សចេញពីយន្តហោះ ដែលធ្លាក់នោះ ហើយជនរងគ្រោះចំនួន ១៤នាក់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ដោយពួកគេស្ថិតក្នុងអាការៈនឹងន នៅឡើយ»។

ហេតុការណ៍ធ្លាក់នេះ ត្រូវបានគេជឿជាក់ថា បានកើតឡើងនៅពេលដែល យន្តហោះមួយគ្រឿងនោះ បានព្យាយាមចុះថត បន្ទាប់ពីហើរពីរដ្ឋធានី ជូបា ទៅទីក្រុង Wau។

បើតាមវិទ្យុឈ្មោះ Eye របស់ស៊ូដង់ខាងត្បូង បានផ្សាយថា មនុស្សចំនួន ០៩នាក់ ត្រូវបានគេទាញចេញពីកំទេចកំទីយន្តហោះ ហើយបញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗ ក្នុងពេលដែលអាជ្ញាធរមិនទាន់ បញ្ជាក់តួលេខច្បាស់អំពីចំនួនអ្នកស្លាប់ និងរបួស៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top