Tuesday, Oct 24th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

បំផ្ទុះរថយន្តកណ្តាល ទីក្រុងបាដាដ សម្លាប់អស់មនុស្ស១៥នាក់ របួស៣៣នាក់

បាដាដ:ទីភ្នាក់ងារចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃអង្គារទី២១ខែ មិនា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់១៥នាក់ បានបាត់បង់​ជីវិតនិង៣៣នាក់ទៀត រងរបួសនៅក្នុងការហេតុការណ៍វាយប្រហារ ដោយការបំផ្ទុះរថយន្តមួយ នៅផ្សារមួយកន្លែង ក្នុងទីក្រុងបាដាដ កាលពីថ្ងៃ​ចន្ទម្សិលមិញ​។

ហេតុការណ៍នោះ ត្រូវបានគេអះអាងថា បានកើតឡើង នៅវេលារសៀលថ្ងៃម្សិលមិញ បន្ទាប់ពីរថយន្តដែលមានផ្ទុកទៅដោយគ្រាប់បែក ត្រូវបាន គេចត​​ដាក់ចោល នៅក្បែរទៅនឹងផ្សារដែលមានមនុស្ស យ៉ាងច្រើនកកកុញ ហើយការផ្ទុះនេះក៏បានបំផ្លាញហាងលក់ដូរ និងរថយន្តជាច្រើនទៀត ផងដែរ។

ទោះជាយ៉ាងណាក្តីចំនួននៃអ្នកស្លាប់ អាចនឹងកើនឡើងនៅពេលដែលរថយន្ត សង្គ្រោះបន្ទាន់មិនអាចដឹកជញ្ជូន អ្នករងរបួសគ្រប់គ្រាន់ឡើយ ដូចនេះ ទាំងរថយន្តប៉ូលីសនិង រថយន្តរបស់ប្រជាជនស៊ីវិល ក៏ត្រូវបានប្រើប្រាស់ដែរដើម្បី បញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យ៕

 

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top