Tuesday, Oct 24th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ត្រីឆ្ដោស៊ីកូនឯង! ត្រូវតុលាការផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ ២៣ឆ្នាំកន្លះ

សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ថា បុរសម្នាក់អាយុ៤២ឆ្នាំ ដែលជាប់ចោទពីបទចាប់រំលោភ សេពសន្ធវៈលើ រូបរាងកាយកូនស្រីបង្កើត របស់ខ្លួន អស់ជាច្រើនឆ្នាំនោះ ត្រូវបានតុលាការសម្រេចផ្តន្ទាទោស ឲ្យជាប់ពន្ធនាគាររយៈពេល២៣ឆ្នាំកន្លះ ដោយបានកាត់ទោស នៅថ្ងៃចន្ទនេះ ។

គាត់ ត្រូវបានប្រកាសសាលក្រម លើការបណ្តឹងចោទចំនួន១០ករណី កាលពីខែមុន ដោយបានមានរឿងអាស្រូវផ្លូវភេទ មកលើកូនស្រីរបស់គាត់ តាំងពីជាង២ឆ្នាំមុនម្ល៉េះ គិតពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៤ ។

ក្រុមសុភាចារបុរស បានយល់ឃើញថា ការកាត់ទោសគឺឲ្យជាប់ពន្ធនាគារ២៤ឆ្នាំ ហើយគោះញញួរបន្លឺឡើងចំនួន២៤ដងដែរ ៕

ក្រៅពីការប្រកាសសាលក្រម ឲ្យជាប់ពន្ធនាគារ ជាច្រើនឆ្នាំ តុលាការក៏បានពិន័យដោយ តម្រូវឲ្យបង់ប្រាក់១៥០.០០០ដុល្លារសិង្ហបុរី ផងដែរ ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top