Tuesday, Oct 24th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

កូរ៉េខាងជើង ប្ដេជ្ញាបន្ដស្រាវជ្រាវ អាវុធនុយក្លេអ៊ែរ ដើម្បីប្រឆាំងនឹងគោល នយោបាយអាមេរិក

សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង នៅរសៀលថ្ងៃចន្ទនេះបានបង្កភាព តានតឹងកាន់តែខ្លាំងបន្ថែមទៀត ដោយបានប្ដេជ្ញាថា ខ្លួននឹងបន្ដ អភិវឌ្ឍន៍ និងស្រាវជ្រាវអាវុធនុយក្លេអ៊ែរ ដើម្បីប្រឆាំង នឹងគោលនយោបាយ អាទិភាពរបស់សហរដ្ឋអាមេរិក ទៅលើក្រុងព្យុងយ៉ាង នេះបើយោតាមការចុះផ្សាយរបស់ទៅភ្នាក់ងារ សារព័ត៌មានយុនហាប់ នៅថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧។

យោងតាមការលើកឡើងរបស់ សមាជិកគណបក្សពលករ ដែលជាគណបក្សកំពុងកាន់អំណាច បានថ្លែងក្នុងបទអត្ថាធិប្បាយក្រោម ចំណងជើងថា ឫសគល់នៃការបង្កភាព តានតឹងនៅលើឧបទ្វីបកូរ៉េ បានឲ្យដឹងថា "កងទ័ព និងប្រជាជនរបស់យើង នឹងបន្ដជំរុញប្រសិទ្ធ ភាពអាវុធនុយក្លេអ៊ែរសម្រាប់វិស័យការពារជាតិ ក្នុងលក្ខណៈដែលថា មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់អាមេរិក នៅតែបន្ដអនុវត្តគោលនយោបាយ អាទិភាពរបស់ខ្លួនប្រឆាំង នឹងក្រុងព្យុងយ៉ាង"។

បើតាមការចុះផ្សាយរបស់ ភ្នាក់ងារសារព័ត៌មានបានឲ្យដឹងថា ការកាន់កាប់អាវុធនុយក្លេអ៊ែរ ដែលមានសមត្ថភាពយ៉ាងខ្លាំង គឺ ជាវិធីតែមួយគត់​ ​ដើម្បីជាជម្រើសធ្វើឲ្យទំនាក់ទំនង រវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកស្ថិតក្នុងលំដាប់ និងជាចំណុចដាច់ខាត​ សម្រាប់សន្តិភាព និងសន្តិសុខ នៅលើឧបទ្វីបកូរ៉េ​ ។

គួរបញ្ជាក់ថា មូលហេតុដែលបង្កឲ្យមានភាព តានតឹងនៅលើឧបទ្វីបកាន់តែខ្លាំងក្លានោះ ដោយសារតែប្រទេសកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក របស់ខ្លួន ធ្វើសមយុទ្ធយោធារួមគ្នា ​ដែលប្រទេសកូរ៉េខាងជើងអះអាងថា សហរដ្ឋអាមេរិកគឺជាឧបសគ្គ សំខាន់ខ្លាំងណាស់ ក្នុងការបង្កហេតុ និងការគំរាមកំហែង ដែលថា ​សមយុទ្ធយោធានោះ ត្រូវបានធ្វើឡើង ដើម្បីប្រឆាំង នឹងក្រុងព្យុងយ៉ាង៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top