Monday, May 29th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ទឹកធ្លាក់នៅហ្គាណា៖ មនុស្សជាច្រើននាក់ ស្លាប់ បន្ទាប់ពីមានរឿងចម្លែក កើតឡើងដោយសារ ដើមឈើធំ រលំសង្កត់ពីលើ

ហ្គាណា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅមុននេះ បន្តិចថា យ៉ាងហោចណាស់មនុស្ស ចំនួន១៨នាក់ ដែលភាគច្រើន ជាក្រុមសិស្សវិទ្យាល័យ បានស្លាប់ បន្ទាប់ពីមានដើម ឈើមួយយ៉ាងធំ រលំសង្កត់ពីលើពួកគេ នៅកន្លែងរម្មណីយដ្ឋាន មួយកន្លែងដ៏ទាក់ទាញ ដែលមានទឹកហូរធ្លាក់ចុះ មកពីភ្នំ នៅក្នុងតំបន់ Kintampo ក្នុងទឹកដីប្រទេសហ្គាណា ។ ប៉ូលិសបាន អះអាងដូច្នេះ ។

លោក Owusu Boampong  មេប៉ូលិសប្រចាំតំបន់ បានប្រាប់ដល់ BBC ថា ក្រុមសិស្សសាលាទាំងនោះ កំពុងតែហែលទឹកលេងកម្សាន្ត យ៉ាងសប្បាយរីករាយ ក្នុងអំឡុងពេលមានព្យុះមួយ កើតឡើង ហើយបាកបោកបក់ ដើមឈើធំមួយ ឲ្យរលំ ហើយបង្កជាគ្រោះថ្នាក់កើតឡើង ។

អ្នកផ្សេងទៀតចំនួន ២២នាក់ បានរងរបួស ហើយត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ  ដើម្បីជួយសង្គ្រោះ ។

ក្រុមអ្នកជួយសង្រ្គោះ បានប្រើខ្សែកាបិ៍ ទាញយកដើមឈើដែលរលំនោះចេញ និងបានធ្វើការសម្អាតកន្លែង ដែលមានបញ្ហានោះ ឲ្យមានរបៀបរៀបរយឡើងវិញ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានផ្សព្វផ្សាយឲ្យដឹង ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top