Monday, May 29th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ម៉ិចស៊ិក ប្រាប់ក្រុមហ៊ុនខ្លួន ឲ្យពិនិត្យមើល​ មនសិការខ្លួនឯង និងមិនឲ្យចូលរួមដេញថ្លៃ ជញ្ជាំងរបងព្រំដែន របស់ លោក ត្រាំ

ម៉ិចស៊ិក៖ រដ្ឋាភិបាលម៉ិចស៊ិក នាពេលថ្មីៗនេះ ទើបស្នើរសុំឲ្យក្រុមហ៊ុនរបស់ខ្លួន ពិនិត្យមើលមនសិការផ្ទាល់ខ្លួន និងមិនឲ្យចូលរួមដេញថ្លៃ កិច្ចសន្យាកសាងជញ្ជាំង ដ៏ចម្រូងចម្រាស់របស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលខ័ណ្ឌចែកឲ្យដាក់ រវាងប្រទេសទាំងពីរ។

យោងតាមសេចក្តីរាយការណ៍របស់ Financial Times បានឲ្យដឹងថា សហរដ្ឋអាមេរិក ទើបបើកការដេញថ្លៃ សម្រាប់សំណងរបងកម្ពស់ ៣០ហ្វីត ​ដែលគ្រប់ដណ្តប់ លើជួរព្រំដែន ប្រវែង ៣.២០០គីឡូម៉ែត្រ រវាងសហរដ្ឋអាមេរិក និងម៉ិចស៊ិក ហើយការដេញថ្លៃនេះ នឹងប្រព្រឹត្តទៅ ក្នុងរយៈពេល១សប្ដាហ៍កន្លះ។

សេចក្តីរាយការណ៍ថ្មីមួយពី Ibtimes ចេញផ្សាយនៅថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧ រហូតមកដល់ពេលនេះ មានក្រុមហ៊ុនប្រមាណ៧០០ ត្រូវបានចុះក្នុងបញ្ជីដេញថ្លៃ លើគម្រោងដែលមានគោលបំណង រារាំងមិនឲ្យជនអន្តោប្រវេសន៍ ចូលទៅក្នុងប្រទេសអាមេរិក ដោយការឡើងលើ ឬក៏ជីករូងតាមក្រោមរបង ហើយរដ្ឋមន្ត្រីការបរទេសម៉ិចស៊ិក បានសុំឲ្យក្រុមហ៊ុនខ្លួន យកម៉ិចស៊ិកជាចម្បង និងគិតជាថ្មី មុននឹងចូលរួមដេញថ្លៃ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top