Tuesday, Oct 24th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

​កូរ៉េខាងជើង ប្ដូរឈ្មោះភ្នាក់ងារ អភិវឌ្ឍន៍អាវុធរបស់ខ្លួន ដើម្បីយកលេស ស្រាវជ្រាវបន្ដ

សេអ៊ូល៖ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ នៅថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ប្រទេស កម្មុនីស្ដកូរ៉េខាងជើង បានប្ដូរឈ្មោះភ្នាក់ងារ អភិវឌ្ឍន៍យោធារបស់ខ្លួន ដែលធ្លាប់បានគេហៅថា ជាមន្ទីរពិសោធន៍វិទ្យាសាស្រ្ត ក្រោម ការបោកបញ្ឆោត បង្ហាញឲ្យឃើញកាន់តែច្បាស់ថា ប្រទេសមួយនេះ កំពុងបន្ដបេសកកម្ម ស្រាវជ្រាវអាវុធរបស់ខ្លួន។

កាលពីដើមឆ្នាំ២០១៧នេះ ប្រទេសកូរ៉េខាងជើង​​ បានសម្រេចប្ដូរឈ្មោះបណ្ឌិតសភាទីពីរ នៃវិទ្យាសាស្រ្តធម្មជាតិ ទៅជាឈ្មោះចាស់​ របស់ខ្លួនដែលកន្លងមកមានឈ្មោះថា ​បណ្ឌិតសភានៃវិទ្យាសាស្រ្តការពារជាតិ​ នេះបើយោងតាមប្រភព ដែលបានដឹងពីកិច្ចការរបស់ កូរ៉េខាងជើង។

បណ្ឌិតសភាវិទ្យាសាស្រ្ត ការពារជាតិរបស់ប្រទេសកូរ៉េខាងជើង ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៤​ ដែលជាវិទ្យាស្ថានទទួលបន្ទុក លើការអភិវឌ្ឍវិស័យ ការពារជាតិ​ ហើយវាត្រូវបានគេដឹងថា ត្រូវបានគេប្តូរឈ្មោះ ទៅជា​បណ្ឌិតសភាទីពីរ នៃវិទ្យាសាស្រ្តធម្មជាតិបន្ទាប់ពីឆ្នាំ១៩៧០​ ក្នុងគោលបំណង ដើម្បីលាក់បាំងការងាររបស់ខ្លួន លើការអភិវឌ្ឍអាវុធ​ ប៉ុន្ដែបច្ចុប្បន្ននេះ បែរជាប្ដូរទៅកាន់ឈ្មោះដើមវិញ ក៏ត្រូវបានគេដឹងទៀតថា នៅតែធ្វើឡើងក្នុងគោលបំណងដូចមុន៕​

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top