Monday, May 29th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ប្រវត្តិសាស្ត្រ មិនធ្លាប់មានបុរស ឥណ្ឌាម្នាក់ ដែលបានស្លាប់ ដោយសារអាចម៍ ផ្កាយធ្លាក់ចំពីលើ

ប្រភពព័ត៌មាន ដែលធ្លាប់ត្រូវបានចេញ ផ្សាយដោយគេហទំព័រ របស់The Dailymail នៃចក្រភពអង់គ្លេស កាល ពីខែកុម្ភៈឆ្នាំ២០១៦ កន្លងទៅបានអះអាងថា បុរសជាអ្នកបើកបរ រថយន្តក្រុងជនជាតិឥណ្ឌាម្នាក់ បានក្លាយ ទៅជាមនុស្សទី១ នៅក្នុងប្រវត្តិសាស្ត្រ របស់ពិភពលោកហើយដែលត្រូវបានបាត់បង់ជីវិត ដោយសារតែហេតុ ការណ៍ធ្លាក់ដុំអាចម៍ផ្កាយចំពីលើគាត់ នៅពេលដែលគាត់ឈរផឹកទឹកក្បែរ មិត្តភ័ក្តរបស់គាត់ម្នាក់ទៀត។

ក្រោយព័ត៌មានបានលេចឬពាសពេញប្រទេស និងបណ្តាលសារព័ត៌មានធំ ហើយដោយមានការអះអាងថា គ្រោះថ្នាក់អកុសលនេះគឺដោយសារតែអាចម៍ផ្កាយ ធ្លាក់ពិតប្រាកដមែនដោយរដ្ឋមន្ត្រីរបស់ប្រទេស ឥណ្ឌាផ្ទាល់តែម្តង។

បុរសដែលមានវ័យ៤០ឆ្នាំ បានស្លាប់ភ្លាមៗក្រោយបញ្ជូន ទៅកាន់មន្ទីរពេទ្យហើយរដ្ឋមន្ត្រីមូយរូប របស់ប្រទេស ឥណ្ឌាគឺ លោកJayalalithaa Jayaram បានផ្តល់ជាប្រាក់លើករំលែកទុក្ខ ដល់ក្រុមគ្រួសាររបស់គាត់ប្រមាណជា ១៤៧០ដុល្លារ អាមេរិកផងដែរ៕

 

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top