Monday, May 29th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

អាជ្ញាធរបារាំង បង្កើនការប្រុងប្រយ័ត្ន ជុំវិញភាពភ័យខ្លាច ថាមានសមាជិក ISIS កំពុងព្យាយាមជ្រៀតចូល ក្នុងជួរកម្លាំងខ្លួន 

បារាំង៖មន្ត្រីប៉ូលីស និងកងទ័ព នៅក្នុងប្រទេសបារាំង បានចាប់ផ្តើមបង្កើតការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីមានភស្តុតាងថ្មីមួយ បង្ហាញថា ក្រុមឥស្លាមជ្រុលនិយម កំពុងព្យាយាមជ្រៀតចូល ក្នុងជួរកម្លាំងរបស់ខ្លួន។ 

ក្តីព្រួយបារម្ភជុំវិញភាពភ័យខ្លាចនេះ ត្រូវបានគូសបញ្ជាក់បន្ថែម កាលពីថ្ងៃចន្ទ ក្រោយពីការបោះពុម្ពផ្សាយ នូវសៀវភៅមួយក្បាល ដែលមានចំណងជើង Ou Sont Passes Nos Espions (Where Have Our Spies Gone) អះអាងថា យ៉ាងតិចមានមន្ត្រីប៉ូលីស១៦នាក់ បានចូលរួមជាមួយនឹងរដ្ឋឥស្លាមជ្រុលនិយម។ 

តាមការចុះផ្សាយរបស់ Ibtimes សៀវភៅមួយក្បាលនោះ ដែលសរសេរដោយ Eric Pelletier និង Christophe Dubois បានបង្ហាញនូវសេចក្តីសង្ស័យថា អតីតទាហានបារាំងជាច្រើននាក់ បានចូលរួមជាមួយនឹងក្រុមជីហាដ ទាំងនោះស៊ីរី និងអ៊ីរ៉ាក់៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top