Monday, May 29th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ចិន មិនគួរចូលដំណើរការក្នុងតំបន់ប្រជុំកោះមានជម្លោះ នៅសមុទ្រចិនខាងត្បូង

វ៉ាស៊ីនតោន​ ៖ រដ្ឋមន្រ្តីការបរទេស ដែលបានជ្រើសតាំង របស់ប្រធានាធិបតី ជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ពីការពិត នៃការប្រឈមមុខដ៏ធ្ងន់ធ្ងរ ជាមួយទីក្រុងប៉េកាំង ដោយបានលើកឡើងថា​ ប្រទេសចិន គួរតែមិនត្រូវបានអនុញ្ញាត ឲ្យចូលដំណើរការនៅលើទីប្រជុំកោះ ដែលខ្លួនបានសាងសង់លើតំបន់ មានជម្លោះ សមុទ្រចិនខាងត្បូង។

រដ្ឋមន្រ្តីការបរទេសអាមេរិក ដែលនឹងចូលកាន់តំណែងរូបនេះបានលើកឡើងទៀតថា ការសាងសង់កោះ សិប្បនិមិ្មតរបស់ ប្រទេសចិន និងដំណើរការសម្ភារៈយោធានៅលើកោះមានជម្លោះទាំងនោះ គឺប្រៀបដូចគ្នា ទៅនឹងប្រទេសរុស្ស៊ី ដែលបានយកតំបន់គ្រីម៉ៀរ ពីអុយក្រែនអញ្ចឹងដែរ រួមទាំងការបង្កើតឯកសារ ឯកតោភាគីផងនោះ។

លោកបានគាំទ្រដល់សកម្មភាពជម្លោះ ដែលអាចមានជាច្រើនទៀតជាមួយទីក្រុងប៉េកាំង ដោយបានលើកឡើង​ថា "យើង នឹងត្រូវតែបញ្ជូនសញ្ញាយ៉ាងច្បាស់ទៅកាន់ប្រទេសចិនថា ដំបូងគឺបញ្ឈប់ការសាងសង់​ប្រជុំកោះ និងទី២ ការចូលដំណើរការរបស់អ្នក (ប្រទេសចិន) ទៅកាន់ប្រជុំកោះទាំងនោះ នឹងមិនត្រូវបាន​អនុញ្ញាតនោះទេ"៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top