Monday, May 29th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ប្រទេសចំនួន៣ ធ្វើការពិភាក្សាគ្នា ស្តីពីកិច្ចចរចា លើការធ្វើពាណិជ្ជកម្មសេរី

ប៉េកាំង៖ បណ្តាប្រតិភូមកពីប្រទេសចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ (ROK) បានធ្វើការពិភាក្សាគ្នា កាលពីថ្ងៃ​ពុធម្សិលមិញ ទៅលើកិច្ចចចារគ្នាមួយពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មសេរី (FTA)​ ដែលជាការពិភាក្សាមួយ​នៅក្នុងកិច្ចប្រជុំលើកទី១១ ដោយមានរបៀបវារៈសំខាន់ផ្តោតលើសេវាកម្មពាណិជ្ជកម្ម និងការវិនិយោគទុន ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៧ ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញដោយក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា លោក Wang Shouwen​អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាអ្នកដឹកនាំប្រតិភូចិន ចូលរួមក្នុងកិច្ចប្រជុំនេះ ។

គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១២មក ប្រទេសទាំងបី ដែលមាន ចិន ជប៉ុន និងកូរ៉េខាងត្បូង បានផ្តើមកិច្ចចរចា​គ្នាលើការកំណត់អនុវត្តនូវការធ្វើពាណិជ្ជកម្មសេរី ។

ត្រីភាគីខាងលើបានឯកភាពគ្នា ដោយបង្កើតឲ្យបាននូវ FTA នឹងជួយជាប្រយោជន៍​យ៉ាងច្រើនដល់ប្រទេស​ទាំងអស់នេះ ដោយប្រទេសទាំងបី ជាអ្នកដែលមានកំណើនសេដ្ឋកិច្ចជឿនលឿន ឆាប់រហ័ស និងជួយដល់​ការអភិវឌ្ឍន៍ទាំងក្នុងតំបន់ និងការអភិវឌ្ឍន៍នានា កាន់តែប្រសើរឡើង ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top