Monday, May 29th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

អគ្គីភ័យ ឆក់យកជីវិតមនុស្ស ៧នាក់ និងរបួស៨នាក់ នៅភាគខាងកើត ប៉ាគីស្ថាន

Lahore៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៧ថា កាលពីពុធម្សិលមិញ មានអគ្គីភ័យ បានកើតឡើង នៅភាគខាងកើត ប្រទេសប៉ាគីស្ថាន បណ្តាលឲ្យស្លាប់មនុស្ស អស់៧នាក់ និងរបួស៨នាក់ ។

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកបានឲ្យដឹងថា ក្រុមអ្នកជួសង្គ្រោះ ដែលនៅពីក្រៅកន្លែងកើតហេតុ មានអគ្គីភ័យនៅភាគខាងកើត ប្រទេស ប៉ាគីស្ថាន នៅក្នុងក្រុង Lahore នោះបានឲ្យដឹងថា មានមនុស្សចំនួន៧នាក់ បានស្លាប់ និងមនុស្ស៨នាក់ ផ្សេងទៀតរងរបួសធ្ងន់ស្រាល បន្ទាប់ពីមានអគ្គីភ័យ ឆាបឆេះអាគារមួយកន្លែង នៅជិតកន្លែងប្តូរប្រាក់អន្តរជាតិ មួយឈ្មោះថា Mehmood Booti នៅក្នុងទីក្រុងខាងលើ នេះកាលពីថ្ងៃពុធ ។

មូលហេតុនៃការបង្ក ឲ្យមានអគ្គីភ័យឆាបឆេះ នៅមិនទាន់មានប្រភពណាមួយ ចុះផ្សាយច្បាស់លាស់នៅឡើយទេ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top