Sunday, Sep 24th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

Jan Oblak នឹងក្លាយជាជម្រើស បន្ទាប់សម្រាប់បិសាចក្រហម ប្រសិនបើDe Gea មិនយល់ព្រមនៅបន្ត

The Mirror ចេញផ្សាយកាលពីយប់ ថ្ងៃព្រហស្បតិ៍ទី១៨ ខែឧសភាម្សិលមិញ បានសរសេរថា ក្លឹបបិសាចក្រហមបានត្រៀមខ្លួនរួចហើយ ប្រសិនបើអ្នកចាំទីDavid De Gea សញ្ជាតិអេស្បាញនឹងធ្វើការ ចាកចេញពីក្លឹបនាពេលខាងមុខដោយក្នុងនោះ អ្នកចាំទីរបស់ក្លឹបAtletico Madrid កីឡាករJan Oblak នឹងក្លាយទៅជាជម្រើសបន្ទាប់សម្រាប់ក្លឹប។

សល់តែ១សប្តាហ៍ទៀតប៉ុណ្ណោះលីកកំពូល អង់គ្លេសនឹងត្រូវឈានចូលមក ដល់ចុងបញ្ចប់ខណៈដែលក្លឹប បិសាចក្រហមបាន
ត្រឹមតែចំណាត់ថ្នាក់លេខ៦ ហើយឧិកាសក្នុងការរក្សាទុកអ្នកចាំទីរូបនេះ នៅអង់គ្លេសក៏កាន់តែខើច ទៅដោយសារតែក្លឹប
អធិរាជសReal Madrid ហាក់បីដូចជាមិនបានបោះបង់ការប្រឹងប្រែង របស់ខ្លួនក្នុងការនាំយកកីឡាកររូបនេះទៅកាន់អេស្បាញ ផងដែរនោះ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top