Thursday, Aug 16th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ខេមរៈ សេរីមន្ត ឲ្យមេធាវីរៀបចំ ពាក្យបណ្តឹង ប្តឹង ម៉ៃ សុគន្ធ

ភ្នំពេញ ៖ ក្រោយពីតារាចម្រៀង ដែលមិនសូវមិនសកម្មភាព ចេញមុខតាមកញ្ចក់ទូរទស្សន៍ ហើយ ដែលមានជំនាញពិសេសខាងពូកែទើសគ្រប់ទម្រង់ ដែលបានរិះគន់ឥតសំចៃមាត់ទៅលើតារាចម្រៀង កំពុងមានកេរ្តិ៍ឈ្មោះល្បីរន្ទឺក្នុងពិភពសិល្បៈទូទាំងប្រទេស និងក្រៅប្រទេស គឺលោក ខេមរៈ សេរីមន្ត ចំពោះការជិះឧទ្ធម្ភាចក្រទៅមើលគម្រោងដីឡូតិ៍ដែលមានឈ្មោះថា គំរោងអភិវឌ្ឍន៍ ខេមរៈ សេរីមន្ត ឡេងណាវ៉ាត់ត្រា នោះ តារាចម្រៀងសេរីមន្ត បានឲ្យមេធាវីរៀបចំបណ្តឹងរួចរាល់ហើយ។

លោក ខេមរៈ សេរីមន្ត បានលើកឡើងក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅព្រឹក ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ថា “មេធាវីរបស់ខ្ញុំបានរៀបចំសំណុំបែបបទរួចអស់ហើយ បទល្មើសនឹង ភស្តុតាងមានគ្រប់គ្រាន់អស់ហើយ”។

ពាក្យបណ្តឹងដែលលោក សេរីមន្ត ប្តឹងនោះ ពីបទចោទ ឲ្យមានការញុះញុង់មានជាអាទិ៍ , បទធ្វើឲ្យប៉ះ ពាល់សិទ្ធិនឹងផលប្រយោជន៍បុគ្គល។

លោកថា “ខ្ញុំមិនដែលគិតចង់មានបញ្ហាជាមួយបុគ្គលម្នាក់ នេះឡើយ តែគាត់ចង់បានបែបនេះ ដូច្នេះ ទទួលយកអ្វីដែលខ្លួនបានសាងបទល្មើសនេះចុះ”។

មូលហេតុដែលនាំឲ្យ សេរីមន្ត ឈានទៅដល់ការដាក់ពាក្យបណ្តឹងនោះ គឺម៉ៃ សុគន្ធ បានលើកឡើង ក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបានភ្ជាប់រូបភាពលោក សេរីមន្ត ជិះឧទ្ធម្ភាចក្រ និងបទ ចម្រៀងក្ងោក ជាច្រើនសន្លឹក ។

ក្នុងន័យនោះ ម៉ៃ សុគន្ធ លើកឡើងថា “ត្រឹមតែទៅលក់ដីនៅម្តុំវាលស្រែមួយរយសោះ ជិះសុទ្ធតែ អេលីកុកទែរ (ឧទ្ធម្ភាចក្រ) មើលតែទៅលក់ពេជ្រនៅឌូប៊ៃ Bodia ថ្មីជានិច្ច អ្នកមានជាន់ថ្មីជាន់ដី អាលាក់ហើយ ឃើញថា ឧកញ៉ាល្បីៗមួយចំនួនធំ ដែលមានរបរបើកលក់ដីបុរី គាត់នៅតែរក្សាជំហរ ដដែលមិនសម្បើម ដូចចឹងសោះ ចំលែកអីតែអ្នកចំរៀងយើង បានចឹងគេប្រៀបធៀបទៅនឹងក្ងោក មិនខុសមែន”។

បន្ទាប់ពីលោក សេរីមន្ត ប្រកាសដាក់ពាក្យបណ្តឹង ម៉ៃ សុគន្ធ បានចេញមកស្វាគមន៍។ លោកថា “ដោយក្តីរីករាយ សគាល់ពាក្យ ប្រយោលទេ ចាស្ទីនកូពី”។

បើតាមការបង្ហោះរបស់ សេរីមន្ត ក្នុងហ្វេសប៊ុក បានឲ្យដឹងថា គំរោងអភិវឌ្ឍន៍ ខេមរៈ សេរីមន្ត ឡេង ណាវ៉ាត់ត្រា បានបើកលក់ដីក្បែរខុនដូនៅជាប់ដី គឺតំបន់រោងចក្រខ្នាតធំមាត់ច្រកចេញ កម្មកររាប់ ម៉ឺននាក់។ នេះជាគម្រោងរបស់បុរី ឡេង ណាវ៉ាត្រា និង ខេមរៈ សេរីមន្ត ។ ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ជាក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ហើយវាយតម្លៃច្បាស់លាស់ ទៅលើតំបន់អភិវឌ្ឍន៍រូចជា ស្រេចពិតប្រាកដ ១០០% មិនមែនគម្រោងឮគេថាទេ ។

សូមបញ្ជាក់ថា ក្រុមហ៊ុន ឡេង ណាវ៉ាត្រានេះ ក៏បានសហការជាមួយតារាចម្រៀងព្រាប សុវត្ថិ ក្នុង ការលក់ដីឡូតិ៍នេះផងដែរ ដោយមានការទីតាំងផ្សេងគ្នាពី ខេមរៈ សេរីមន្ត៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top