Thursday, Aug 16th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ជំ​នន់ទឹកភ្លៀង ធ្វើអោយលិច តំបន់មួយចំនួន ក្នុងខេត្តព្រះសីហនុ

ភ្នំពេញ ៖ តំបន់ទំនាបមួយចំនួនក្នុងក្រុងព្រះសីហនុ បានជន់លិច ដោយជំនន់ទឹកភ្លៀង នៅព្រឹកថ្ងៃ២ សីហា ២០១៨នេះ ក្រោយមានភ្លៀងធ្លាក់ខ្លាំង ចាប់តាំងពីព្រឹកព្រលឹមមក។

អាជ្ញាធរខេត្តព្រះសីហនុបានឲ្យថា ទឹកដែលជន់លិច កើតមាននៅ តាមតំបន់ទំនាប ភាគច្រើន ដូចជានៅក្នុងភូមិសាស្ត្រ សង្កាត់លេខ៤ និងសង្កាត់លេខ៣ជាដើម ។

អាជ្ញាធរមូល​ដ្ឋានបានបន្ថែមថា ផ្លូវទឹកមួយចំនួន ដែលកកស្ទះកន្លងមក ត្រូវបានអជ្ញាធរ និង​មន្ត្រីជំនាញចាត់ចែងស្តារជាបន្តបន្ទាប់ ដោយសង្ឃឹមថា ក្រោយភ្លៀងរាំង ទឹកក៏អាចស្រក​ហូរអស់ពីផ្លូវ ឬកន្លែងដែលទឹកជន់លិចនោះវិញដែរ។

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top