Monday, Nov 20th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ជប៉ុនបោះទុនជាង ៣លានដុល្លារ បង្កើតមជ្ឈមណ្ឌល បណ្តុះបណ្តាលការថែទាំ មនុស្សចាស់ជរានៅកម្ពុជា

ភ្នំពេញ៖ ក្រុមអ្នកវិនិយោគមកពីប្រទេសជប៉ុន បាននិងកំពុងបោះទុនប្រមាណជាង ៣លានដុល្លារអាមរិក ដើម្បីកសាងមជ្ឈមណ្ឌល បណ្តុះបណ្តាល ធនធានមនុស្សលើផ្នែក កសិកកម្ម អាយធី និងការថែទាំមនុស្សចាស់ ជរានៅក្នុងប្រទេសកម្ពុជា ។

លោក yoshio kondo តំណាងក្រុមហ៊ុន Pr0cast Asia Co...ltd បានប្រាប់ឲ្យដឹងនៅថ្ងៃទី២៤ ខែតុលានេះថា "លោកបាននិងកំពុងបោះទុន យ៉ាងច្រើនដើម្បីធ្វើការបណ្តុះបណ្តាល ធនធានមនុស្ស នៅក្នុងប្រទេសកម្ពុជា ព្រោះមើលឃើញថា ប្រទេសកកម្ពុជានៅថ្ងៃអនាគត និងមានការីកចំរើនយ៉ាងខ្លាំង ។  ទន្ទឹមនឹងនោះក៏ត្រូវការអ្នកមាន ជំនាញច្បាស់លាស់ និងពិតប្រាកដផងដែរ  ដូច្នេះយើងបានបោះទុនវិនិយោគ នូវវិស័យទាំងនេះនៅ ក្នុងរាជធានីភ្នំពេញ ជាពិសេសការបណ្តុះបណ្តាល លើការថែទាំមនុស្សចាស់ ដែលជប៉ុនមានជំនាញ នេះច្បាស់លាស់" ។

លោកបញ្ជាក់ថា "មកដល់ពេលនេះយើង បានមកសាងសាលានោះបានជាង ៥០ភាគរយហើយ នៅផ្តុំផ្សារអ៊ីអនទី២ ជិតកាំកូស៊ីធី ដែលគ្រោងនឹងដាក់សម្ពោធ អោយដំណើរការនៅអំឡុងខែ៤ ឆ្នាំ២០១៨ខាងមុខនេះ ហើយក៏គ្រោងទទួលសិស្ស ប្រមាណជាង ១០០នាក់ជាលើកដំបូង ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top