Monday, Oct 23rd | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

កងទ័ពសមរភូមិមុខ នឹងចាប់ផ្តើមចេញដំណើរ ឆ្ពោះទៅកាន់ព្រំដែន កម្ពុជា ឡាវ នៅយប់នេះ ឆ្លងកាត់រាជធានីភ្នំពេញ (មានវីដេអូ)

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាស កុំឲ្យប្រជាពលរដ្ឋ មានការភ្ញាក់ផ្អើល អំពីដំណើរយុទ្ធភ័ណ្ឌកងទ័ព ដែលត្រូវចេញដំណើរ ទៅកាន់សមរភូមិមុខ ឆ្លងកាត់ភូមិសាស្រ្ត រាជធានីភ្នំពេញ នាយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ បន្តិចទៀតនេះ ។

យោតាមអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់ឲ្យដឹង អំពីដំណើរនៃ ការចល័តទ័ព ក៏ដូចជាយោធភ័ណ្ឌកងទ័ព មានដូចជារថយន្តដឹកទ័ព និងរថគ្រោះ នឹងត្រូវចេញពីមូលដ្ឋាន តាខ្មៅ ឆ្លងកាត់ភូមិសាស្ត្ររាជធានីភ្នំពេញ តាមផ្លូវជាតិលេខ២ ចូលទៅផ្លូវព្រះនរោត្តម ឆ្ពោះទៅកាន់ស្ពានជ្រោងចង្វារ សំដៅទៅកាន់ ព្រំដែន កម្ពុជា ឡាវ តាមផ្លូវជាតិលេខ៦ ដោយលោកអភិបាលរាជធានីភ្នំពេញ អំពាវនាវ កុំឲ្យប្រជាពលរដ្ឋ មានការភ្ញាក់ផ្អើល៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top